2025-06-19 11:22
121

នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ អាជ្ញាធរថៃបានដាក់ពង្រាយកម្លាំងប៉ូលិសរាប់រយនាក់ នៅពីមុខវិមានរដ្ឋាភិបាល ក្នុងទីក្រុងបាងកក ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ជូននាយករដ្ឋមន្ត្រី ស្របពេលមានការរំពឹងថា នឹងមានចលនាបាតុកម្ម ដើម្បីទាមទារឱ្យលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ចុះចេញពីតំណែងជា «នាយករដ្ឋមន្រ្តីថៃ»។

ក្រុមប៉ូលិស បានដាក់ខែលនៅស្ពាន Chomaimaruched ជាកន្លែងដែលក្រុមអ្នកតវ៉ាមានក្រុមនិស្សិត និងប្រជាជន សុំលោកស្រី ផែថងថាន ពីនាយករដ្ឋមន្ត្រីលាលែងពីតំណែង បន្ទាប់ពីបែកធ្លាយសារសម្លេងសន្ទនារវាងលោកស្រី ផែថងថាន ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អំពីបញ្ហាព្រំដែនកម្ពុជា-ថៃ។

ខណៈពេលនេះ ជម្លោះផ្ទៃក្នុងប្រទេសថៃ កំពុងរង្គោះរង្គើយ៉ាងខ្លាំង ដោយសមាជិករដ្ឋាភិបាលជាន់ខ្ពស់ក្នុងគណៈរដ្ឋមន្ត្រីបានចុះចេញពីតំណែងជាបន្តបន្ទាប់ រហូតមានចលនា ដើម្បីធ្វើបាតុកម្មតវ៉ាឱ្យលោកស្រី ផែថងថាន ចុះចេញពីនាយករដ្ឋមន្ត្រី៕