
ថៃ៖ ព្យុះទីហ្វុង Kajiki ដែលជាព្យុះទី១៣ ត្រូវបានព្យាករណ៍ថា នឹងនាំមកនូវភ្លៀងធ្លាក់ខ្លាំងដល់ភាគខាងជើងប្រទេសថៃចាប់ពីថ្ងៃទី ២៤-២៧ ខែសីហា ខាងមុខ។
គួរឲ្យដឹងថានថ្ងៃទី២៣ សីហា នេះ ថ្វីត្បិតតែព្យុះទីហ្វុងមិនទាន់បោកបក់មកដល់ប្រទេសថៃក៏ពិតមែន ប៉ុន្តែនៅតំបន់ខ្លះនៃប្រទេសថៃ កំពុងទទួលរងការវាយប្រហារពីទឹកជំនន់យ៉ាងខ្លាំង បណ្ដាលឲ្យកកស្ទះចរាចរណ៍ និងប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជនថៃជាច្រើនផងដែរ៕

