2025-08-28 17:15
41

ថៃ៖  ទង្វើថោកទាបគ្មានភាពថ្លៃថ្នូរបែបណាក៏ថៃអាចគិតរកនឹកឃើញ និងអាចធ្វើទៅរួចដែរ ថៃបានបញ្ចូលរថយន្តបូមទឹកបង្គន់ជាង១០គ្រឿង ទៅបាន Ban Nong Chan (ភូមិណងចាន់) ទល់មុខ ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីបាញ់លាមកលើប្រជាពលរដ្ឋកម្ពុជា ដែលតវ៉ារឿងព្រំដែននិងការពារទឹកដីរបស់ខ្មែរ។ 

នាយរដ្ឋមន្រ្តីស្តីទីថៃ លោក ភូមថាំ វេឆាយ៉ាឆៃថា នៅល្ងាចថ្ងៃព្រហស្សតិ៍ ទី២៨ ខែសីហា ឆ្នាំ២០២៥នេះ បានចេញមុខស្តីបន្ទោសក្រុមជ្រុលនិយមថៃ ដែលបានបញ្ជូន «ឡានដឹកលាមក» ប្រមាណជាង ១០ គ្រឿង ទៅកាន់ខេត្តស្រះកែវ ដើម្បីប្រើប្រាស់ឡានទាំងនេះបាញ់លាមក ទៅលើប្រជាពលរដ្ឋកម្ពុជា ដែលតវ៉ារឿងព្រំដែន។ 

លោក ភូមថាំ វេឆាយ៉ាឆៃថា សកម្មភាពក្រុមជ្រុលនិយមថៃធ្វើបែបនេះ វាមិនមែនជាជំហរផ្លូវការរបស់រដ្ឋាភិបាលថៃនោះទេ។ លោកមិនចង់និយាយច្រើនពេកអំពីបញ្ហានេះទេ ប៉ុន្តែព្រួយបារម្ភពីការរិះគន់ថា ជា «ជនជាតិថៃមានបេះដូងជាខ្មែរ»។ បើសិនធ្វើសកម្មភាពបែបនេះមែនថៃនឹងប្រមុខ និងតុលាការអន្តរជាតិ និងគ្មានមុខមាត់ក្នុងអន្តរជាតិឡើយ។ 

ទោះយ៉ាងណា នាយករដ្ឋមន្ត្រីស្តីទីថៃ បានសង្កត់ធ្ងន់ថា «ប្រជាជនថៃ ត្រូវតែប្រុងប្រយ័ត្ន ដើម្បីធានាថាប្រទេសដទៃទៀតយល់ពីស្ថានភាពនេះ ព្រោះសកម្មភាពបែបនេះ អាចនាំឱ្យមានបញ្ហាទាក់ទងនឹងទឹកដី និងបញ្ហាផ្សេងទៀត ដែលអាចអូសទាញប្រទេសថៃ ទៅតុលាការពិភពលោក»។ លោកបានបញ្ជាក់ថា «ប្រទេសថៃចង់ចៀសវាងតុលាការពិភពលោក ព្រោះមិនទទួលស្គាល់យុត្តាធិការតុលាការនេះឡើយ»។

លោក Phumtham ក៏បានលើកឡើងថា លោកបាននិយាយជាមួយក្រសួងការពារជាតិ ហើយមិនមានហេតុផលសម្រាប់ការព្រួយបារម្ភធំនោះទេ។ លោកបានមានប្រសាសន៍ថា វាជាបញ្ហានៃការយោគយល់គ្នាទៅវិញទៅមក ហើយថាពិភពលោកទាំងមូលយល់ថា នេះមិនមែនជាគោលនយោបាយផ្លូវការរបស់រដ្ឋាភិបាលថៃទេ ប៉ុន្តែជាសកម្មភាពរបស់ពលរដ្ឋម្នាក់ៗ៕