2025-10-10 08:32
15

ថៃ៖ លោកឧត្តមសេនីយ៍ត្រី ធីតាវ៉ាត់ សុរិយាឆៃ អគ្គស្នងការរងនគរបាលខេត្តទី២ ថៃ បានរៀបចំកិច្ចប្រជុំជាមួយភាគីប្រតិបត្តិការនៅខេត្ត ស្រះកែវ កាលពីថ្ងៃទី៨ ខែតុលា កន្លងទៅ ដើម្បីបង្កើតគោលការណ៍ណែនាំការអនុវត្តច្បាប់ និងវិធានការដោះស្រាយឲ្យបានច្បាស់លាស់លើគ្រប់បញ្ហា ក្នុងគោលបំណងរៀបចំសេចក្តីព្រាងនីតិវិធីប្រតិបត្តិការជូនប្រជាពលរដ្ឋកម្ពុជា ដែលលោកបានចោទប្រកាន់ថា រំលោភបំពានលើបូរណភាពទឹកដីទាំងស្រុង នៃស្រុកបានណងចាន់ និងបានណងយ៉ាកែវ ស្រុកខុកស៊ុង ខេត្តស្រះកែវ។ នេះបើតាមការចេញផ្សាយពីសារព័ត៌មានស្រុកថៃ នៅថ្ងៃទី៩ តុលា។

ដើម្បីឲ្យប្រតិបត្តិការនេះប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាពខ្ពស់ ឧត្តមសេនីយ៍ត្រីខាងលើ បានបញ្ជាឲ្យអង្គភាពថៃនានាត្រូវរៀបចំកម្លាំង និងសម្ភារៈចូលរួមបេសកកម្មក្នុងខេត្តស្រះកែវ ចន្លោះពីថ្ងៃទី ១១ ដល់ ១៥ ខែតុលា ឆ្នាំ ២០២៥ ដោយត្រូវរៀបចំសម្ភារផ្ទាល់ខ្លួនសម្រាប់ស្នាក់នៅរយៈពេល ៤ យប់ ៥ ថ្ងៃ និងចូលរួមវគ្គហ្វឹកហ្វឺនត្រៀមលក្ខណៈរួមគ្នាជាមួយអង្គភាពមូលដ្ឋាននៅថ្ងៃសៅរ៍ ទី ១១ ខែតុលា នៅជំរុំ Ar Sasinghanat ស្រុក Kaurasinghanat ប្រទេសថៃ ដើម្បីដាក់ពង្រាយត្រៀមលក្ខណៈបណ្ដេញពលដ្ឋកម្ពុជា៕