2025-10-15 12:31
35

បាងកក៖  ព្រោះតែទ្រាំនិងទង្វើសែនព្រៃផ្សៃ គ្មានភាពអៀនខ្មាសរបស់ប្រទេសខ្លួនលែងបាន ក្នុងការឈ្លានពានលាបព៍ណ៌កម្ពុជាម្ដងហើយម្ដងទៀតមិនឈប់ឈរនោះ ស្រាប់តែ សមាជិកសភាថៃម្នាក់បានទម្លាយការពិតគ្មានសល់នោះឡើយ ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ គឺគ្រប់យ៉ាងថៃជាអ្នកផ្ដើមមុនទាំងអស់ ។ 

សមាជិកសភាថៃដែលមានសច្ចៈធម៌ក្នុងខ្លួន លោកស្រី Angkana Neelapaijit បាននិយាយថា ប្រទេសថៃពិតជាបានវាយប្រហារកម្ពុជាមុន ហើយថែមទាំងបើកការវាយប្រហារដោយយន្តហោះចម្បាំង F-16 បន្ថែមទៀតលើប្រទេសកម្ពុជា។ លោកស្រីថ្លែងបញ្ជាក់បែបទៅកាន់ទូរទស្សន៍ក្នុងស្រុកថៃ Amarin TV កាលពីថ្ងៃអង្គារទី១៤ ខែតុលា ឆ្នាំ២០២៥ ដោយលោកស្រីបានបន្តអះអាងថា អ្វីដែលលោកស្រីនិយាយទាំងនេះគឺជាការពិត ដោយបញ្ជាក់ថាលោកស្រីមិនមែនកាន់ជើងកម្ពុជាទេ ប៉ុន្តែគ្រាន់តែនិយាយការពិតតែប៉ុណ្ណោះ ថាកម្ពុជាពិតជារងគ្រោះ និងត្រូវបានបំផ្លាញ ពេលយន្តហោះ F-16 របស់ថៃ វាយប្រហារពិតប្រាកដមែន។ នេះបើតាមការចេញផ្សាយរបស់ទូរទស្សន៍ក្នុងស្រុកថៃ Amarin TV ។ 

លោកស្រីបានហៅទង្វើនេះថាជា «ប្រតិបត្តិការយោធា» ដែលភាគីថៃបានបាញ់ទៅលើកម្ពុជាមុន មុនពេលមានការសងសឹកបកមកវិញ។
ប៉ុន្តែបន្ទាប់ពីលោកស្រីបានលាតត្រដាង និងនិយាយនូវអ្វីដែលជាការពិតនោះ ពេលនេះលោកស្រី Angkana កំពុងតែក្លាយជាផ្ទាំងស៊ីប របស់ក្រុមជនជ្រុលនិយម និងពលរដ្ឋថៃ បានសម្ដែងការមិនពេញចិត្ត ខឹងសម្បាព្រួតគ្នាសម្ដែងការស្អប់ខ្ពើម និងចាត់ទុកលោកស្រីជាអ្នកក្បត់ជាតិ។ សូមរំលឹកថាក្នុងការផ្ទុះសង្រ្កាមរយៈពេល៥ថ្ងៃ ថៃបានបើការវាយប្រហារមកលើកម្ពុជាដោយប្រើប្រាស់យន្តហោះចម្បាំងទំលាក់គ្រាប់បែក បំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ទ្រព្យសម្បតិ្តផ្ទះសម្បែករបស់ជនស៊ីវិលកម្ពុជា និងប្រាសាទព្រះវិហារដែលជាសម្បិត្តបេតិកភ៏ណ្ឌពិភពលោក ។