2024-02-06 12:33
399

រដ្ឋធានីវ៉ាស៊ីនតោន៖     កងទ័ពសហរដ្ឋអាមេរិក បានវាយប្រហារសងសឹក ទៅលើប្រទេសអ៊ីរ៉ាក់ និង ស៊ីរី ដោយបានបាញ់ទៅលើគោលដៅ ចំនួន៨៥កន្លែង នៅពាសពេញទីតាំងចំនួន៧ ត្រឹមតែរយៈពេល៣០នាទីប៉ុណ្ណោះ ហើយសកម្មភាពនេះ បានកើតឡើង ក្រោយពេលប៉ុស្ដិ៍យោធារបស់ខ្លួន ស្ថិតក្នុងប្រទេសហ្ស៊កដានី នៅជាប់ជាមួយនឹងព្រំដែនរបស់  ស៊ីរី បានរងការវាយប្រហារ ដោយបានឆក់យកជីវិតទាហានចំនួន៣នាក់ និងជាង៤០នាក់ផ្សេងទៀត រងរបួស កាលពីពេលកន្លងទៅថ្មីៗនេះ។

បណ្ដាញទូរទស្សន៍ Channel News Asia បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ថា ការវាយប្រហារពេញមួយយប់ នឹងមិនធ្វើឱ្យអ្នកសង្កេតការណ៍ភ្ញាក់ផ្អើលនោះទេ បើទោះ ជាពួកគេបានកត់សម្គាល់ អំពីការកើនឡើងគួរឱ្យកត់សម្គាល់ នៅក្នុងជម្លោះមជ្ឈិមបូព៌ាក៏ដោយ ហើយតំណាងឱ្យការបរាជ័យរបស់សហរដ្ឋអាមេរិក នៅក្នុងការទប់ស្កាត់សង្គ្រាម កុំឱ្យរីករាលដាល។

ការវាយប្រហារនេះ ត្រូវគេរំពឹងទុកយ៉ាងទូលំទូលាយ ដោយសារ ថា ខ្សែបន្ទាត់ក្រហមរបស់អាមេរិក  ត្រូវបានគេឆ្លងកាត់ ខណៈទាហានអាមេរិក ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារទៅលើប៉ុស្តិ៍មួយ ស្ថិតក្នុងប្រទេសហ្ស៊កដានី កាលពីពេលថ្មីៗនេះ។

ជាការពិតណាស់ លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) បានបញ្ជាក់ កាលពីដើមសប្តាហ៍នេះ ថា លោកបានសម្រេចចិត្តលើអ្វីដែលជាការឆ្លើយតបរបស់អាមេរិក។ សំណួរតែមួយគត់ គឺនៅពេលណាអាមេរិក នឹងសងសឹក ហើយទម្រង់ដែលក្រុងវ៉ាស៊ីន តោន នឹងត្រូវធ្វើ ប៉ុន្តែវាមិនមានការភ្ញាក់ផ្អើល និង មានការដកខ្លួនចេញជាច្រើន អំពីសកម្មភាពរបស់អាមេរិក នោះឡើយ។

លោក ឡយដ៍ អូស្ទីន  (Lloyd Austin) រដ្ឋមន្រ្ដីមន្រ្ដីក្រសួងការពារជាតិសហរដ្ឋអាមេរិក បានធ្វើអត្ថាធិប្បាយ នៅមុនការវាយប្រហារនេះ ថា «អ៊ីរ៉ង់ និង សម្ព័ន្ធមិត្តរបស់ក្រុង                តេអ៊ីរ៉ង់ មិនមានលទ្ធភាពច្រើននោះឡើយ ប៉ុន្ដែសហរដ្ឋអាមេរិក មានច្រើន»៕