(សាណា)៖ ការវាយប្រហាររបស់សហរដ្ឋអាមេរិកដាក់លើ ក្រុមហ៊ូធីនៃប្រទេសយេមែន កំពុងបារម្ភថា នឹងអាចមានការសងសឹកតបតណាមួយ ដែលនឹងធ្វើឱ្យប៉ះពាល់ដល់ប្រយោជន៍របស់ពិភព លោក។ សេចក្តីរាយការណ៍ចុងក្រោយនេះ បានបង្ហាញថាក្រុម ហ៊ូធីទំនងនឹងអាចធ្វើការបំផ្លិច បំផ្លាញខ្សែអ៊ីនធឺណិតរបស់ក្រុមប្រទេសលោកខាងលិច ដែលរៀបចំជាប្រព័ន្ធនៅក្នុងដែនទឹកសមុទ្រក្រហម។ ក្រុមហ៊ុនទូរគមនាគមន៍ក្នុងប្រទេសយេម៉ែនបានថ្លែងថា ក្រុមឧទ្ទាមហ៊ូធីនឹងអាចធ្វើការបំផ្លិច បំផ្លាញខ្សែអ៊ីនធឺណិតរបស់ ក្រុមប្រទេសលោកខាងលិច ដែលរៀបចំជាប្រព័ន្ធនៅក្នុងដែនទឹកសមុទ្រក្រហម។
រដ្ឋាភិបាលគ្រប់គ្រងស្របច្បាប់របស់ប្រទេសយេមែននិងក្រុមហ៊ុនរកស៊ីដែលទទួលស្គាល់ ដោយរដ្ឋាភិបាលយេមែន បានថ្លែងបង្ហាញក្តីព្រួយបារម្ភ ជុំវិញអំពើគំរាមកំហែងបំផ្លាញប្រព័ន្ធ ឌីជីថលក្រោមទឹកដែលស្ថិតក្នុងជម្រៅប្រមាណ១០០ម៉ែត្រ ក្រោមផ្ទៃទឹកដែនសមុទ្ទក្រហមនោះបន្ទាប់ពីក្រុមហ៊ូធី បានប្តេជ្ញាធ្វើការវាយប្រហារសងសឹកដាក់លើសហរដ្ឋអាមេរិក បន្ទាប់ ពីមានការវាយប្រហារតាមកម្លាំងជើងអាកាសនិងជើងទឹករបស់កម្លាំងសហរដ្ឋអាមេរិកនិង អង់គ្លេសបានវាយប្រហារក្នុងទ្រង់ទ្រាយធំ ដាក់លើក្រុមហ៊ូធីជាបន្តបន្ទាប់បង្កឱ្យក្រុមយុទ្ធជនឥស្លាម ដែលគ្រប់គ្រងទឹកដីភាគច្រើនក្នុងប្រទេសយេម៉ែន មានភាពខឹងសម្បារនិងប្តេជ្ញាការ ប្រយុទ្ធតបតសងសឹកដាក់ទៅវិញ។
ប្រទេសយេមែនជាប្រទេសដែលមាននីតិបញ្ញត្តិពីរផ្សេងគ្នា។ ក្រុមហ៊ូធីគឺជាក្រុមបានកាន់ កាប់តំបន់រដ្ឋាភិបាលភាគខាងជើង ប៉ុន្តែមិនទទួលស្គាល់ថាជារដ្ឋាភិបាលស្របច្បាប់ នៅអង្គការសហប្រជាជាតិឡើយ។ ក្រុមហ៊ូធី គឺជាក្រុមគ្រប់គ្រងរដ្ឋធានី Sanaa, ចំណែករដ្ឋធានីមួយទៀត របស់យេម៉ែន ឈ្មោះ Aden គឹជារដ្ឋធានីដែលអង្គការសហប្រជាជាតិ បានទទួលស្គាល់ថា ជារដ្ឋាភិបាលស្របច្បាប់។ បច្ចុប្បន្នប្រទេសយេមែន ជាប្រទេសដែលមានរដ្ឋាភិបាល២ ដែលអនុវត្តច្បាប់២ផ្សេងគ្នា។
ក្រុមហ៊ុនទូរគមនាគមន៍ ដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលយេមែន ដែលអង្គការសហប្រជាជាតិទទួលស្គាល់ បានថ្លែងបារម្ភថាក្រុមឧទ្ទាម Houthi អាចនឹងបំផ្លាញបណ្តាញខ្សែកាប ក្នុងសមុទ្រក្រហមដែលប្រព័ន្ធភ្ជាប់ទំនាក់ទំនងមានសារៈសំខាន់ ពាក់ព័ន្ធនឹងដំណើរការប្រព័ន្ធអ៊ីនធឺណិតរបស់ប្រទេសលោកខាងលិច រួមនឹងការបញ្ជូនទិន្នន័យហិរញ្ញវត្ថុផងដែរ។ ក្តីបារម្ភនេះ បានកើតឡើងបន្ទាប់ពីមាន Telegram Channel ដែលពាក់ព័ន្ធជាមួយក្រុម Houthi បានផ្សាយនូវផែនទីបង្ហាញខ្សែកាបរត់ តាមដងបណ្តោយឆ្នេរសមុទ្រក្រហម, សមុទ្ទមេឌីទែ័រ៉ាណេ, សមុទ្ទអារ៉ាប់តាមឆ្នេរសមុទ្ទពែ័ក្ស។
រូបភាពដែលបង្ហោះនោះ ត្រូវបានអមដោយសារមួយសរសេរថា៖ «មានផែនទីនៃខ្សែកាបអន្តរជាតិ ដែលតភ្ជាប់គ្រប់តំបន់នៃពិភពលោក តាមរយៈសមុទ្រក្រហមនេះ»។ រូបភាពបង្ហោះដដែលបានសរសេរបន្តថា «វាហាក់ដូចជាប្រទេសយេម៉ែនស្ថិតនៅក្នុងទីតាំង យុទ្ធសាស្ត្រឆ្លងកាត់មួយដោយសារមានខ្សែអ៊ីនធឺណិត តភ្ជាប់ទ្វីបទាំងមូល ដែលមិនមែនត្រឹមតែប្រទេសខ្លះប៉ុណ្ណោះឡើយ»។
ទូរគមនាគមន៍ Yemen Telecom បាននិយាយថា គេបានខិតខំប្រឹងប្រែងទាំងការទូត និងផ្លូវ ច្បាប់ក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីបញ្ចុះបញ្ចូល សម្ព័ន្ធភាពទូរគមនាគមន៍អន្តរ ជាតិជាសកល មិនឱ្យមានភាពពាក់ព័ន្ធណាមួយជាមួយពួក Houthis ឡើយ ចាប់តាំងពីក្រុមនេះ មានបំណងចង់ឱ្យក្រុមភេរវកររបស់ខ្លួន ស្វែងយល់នូវចំណេះដឹងអំពីរបៀបខ្សែកាបក្រោមបាតសមុទ្រ ធ្វើកិច្ចដំណើរការរបស់វា។
សេចក្តីរាយការណ៍ខ្លះបាននិយាយថា ប្រសិនណាបើក្រុមហ៊ូធីនឹងបំផ្លាញប្រព័ន្ធបណ្តាញទូរគមនាគមន៍ នៅក្រោមបាតសមុទ្ទនោះមែន, ហេដ្ឋារចនាសម្ព័ន្ធ នៃប្រព័ន្ធឌីជីថល ៩៥ភាគរយ របស់ពិភពលោកនឹងរងការខូចខាត។ សេចក្តីរាយការណ៍បន្តថាខ្សែកាបក្រោមបាតសមុទ្ទ នោះបានជួយសម្រួលកិច្ចការនៃលំហូប្រព័ន្ធទិន្នន័យ Data ភាគច្រើនរបស់ពិភពលោក ក៏ដូចជាការចំណាយក្នុងមួយថ្ងៃចំនួន ១០ទ្រីលានដុល្លារដើម្បីគាំទ្រឱ្យដំណើរប្រព័ន្ធឌីជីថលមាន ដំណើរការបានល្អផងដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន, អគ្គសាជីវកម្មទូរគមនាគមន៍របស់ប្រទេសយេមែន បានថ្កោលទោសការគំរាមកំហែង របស់កងកម្លាំងក្រុមភេរវករ Houthi ដែលចង់កំណត់គោលដៅវាយប្រហារដាក់លើខ្សែកាប អ៊ីនធឺណិតក្រោមដែនសមុទ្ទអន្តរជាតិ។
សេចក្តីរាយការណ៍បានបង្ហាញថា មានខ្សែកាបក្រោមទឹកសមុទ្ទចំនួន១៦ខ្សែ ដែលបានលាតសន្ធឹងពីក្នុងដែនសមុទ្ទក្រហមទៅកាន់ ប្រទេសអេហ្ស៊ីប។ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក Moammar al-Eryani នៃរដ្ឋាភិបាលក្រុង Aden ដែលអង្គការ សហប្រជាជាតិទទួលស្គាល់ បាននិយាយថា ក្រុម Houthis បានបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ «ហេដ្ឋារចនាសម្ព័ន្ធឌីជីថលដ៏សំខាន់បំផុតមួយ នៅក្នុងពិភពលោក»។ រដ្ឋមន្ត្រីក្រសួងព័ត៌មាននោះបានហៅក្រុម Houthis គឺជាក្រុមភេរវករដែលមិនមានអ្នកណាអាចគ្រប់គ្រង បានឡើយ។ការបង្ហាញគម្រោងចង់វាយប្រហាររបស់ក្រុមហ៊ូធី ក្នុងការផ្តាច់ប្រព័ន្ធអ៊ិនធើណិតក្រោមសមុទ្ទក្រហម គឺនៅបន្ទាប់ពីក្រុមសកម្មជនប្រយុទ្ធឥស្លាមនេះ បានប្តេជ្ញានឹងធ្វើការសងសឹកដាក់ទៅលើ សកម្មភាពវាយប្រហាររបស់សហរដ្ឋអាមេរិក និងអង់គ្លេសក្នុងអំពើវាយប្រហារចុងក្រោយ មួយកាលពីថ្ងៃសៅរ៍ដាក់លើគោលដៅចំនួន៣៦កន្លែង លើទឹកដីដែលក្រុមហ៊ូធីគ្រប់គ្រង។ សហរដ្ឋអាមេរិកបានបន្តការវាយប្រហារដាក់លើ ក្រុមហ៊ូធីជាបន្ថែមទៀត បន្ទាប់ពីការវាយប្រហារ៣៦កន្លែង កាលពីថ្ងៃសៅរ៍នោះរួចមក។
សហរដ្ឋអាមេរិកបាននិយាយថា កងកម្លាំងរបស់ ខ្លួនបានធ្វើការវាយប្រហារតាមអាកាស កាលពីថ្ងៃអាទិត្យជាបន្ថែមទៀតដាក់លើក្រុមហ៊ូធី ដោយបានបំផ្លាញមីស៊ីលគ្រូសប្រឆាំងនាវា ចំនួន៤គ្រាប់ ដែលមីស៊ីលទាំងនេះ ត្រូវក្រុមហ៊ូធី បានដាក់បញ្ចូលត្រៀមនឹងធ្វើការបាញ់ចេញ ដាក់លើ គោលដៅក្នុងដែនសមុទ្ទក្រហម។
ក្រុមអ្នកតាមដានសភាពការណ៍បា ននិយាយថា ក្រុមហ៊ូធី បើទោះបីជាក្រុមដែលគេឃើញថា មិនមានលទ្ធភាពធ្វើសង្គ្រាមអាចយកឈ្នះ លើកងកម្លាំងសហរដ្ឋអាមេរិកនៅក្នុងដែនឈូង សមុទ្ទក្រហមពិតមែនក៏ដោយ ប៉ុន្តែលទ្ធភាពនៃការបំផ្លាញប្រព័ន្ធខ្សែឌីជីថល Internet ក្នុងដែនសមុទ្ទក្រហមជម្រៅ១០០ម៉ែត្រ ទំនងមិនមែនជាកិច្ចការដែលលំបាកមិនអាចធ្វើបានឡើយ។
ខណៈដែលសង្គ្រាមត្រូវគេឃើញកាន់តែរាលដាល និងកាន់តែមានភាពឆេះសន្ធោសន្ធៅក្នុង ដែនសមុទ្ទក្រហមដោយសារតែ ជម្លោះរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនក្នុងតំបន់ហ្គាហ្សា សហរដ្ឋអាមេរិកបានពង្រឹងកាន់តែខ្លាំងថែមទៀត នូវកិច្ចការពារតាមដែនសមុទ្ទក្រហមប្រឆាំងនឹង ការប៉ុនប៉ងវាយប្រហាររបស់ក្រុមហ៊ូធី។ នៅលើទឹកដីយេម៉ែនដែលក្រុមហ៊ូធីបានគ្រប់គ្រង នោះវិញ សេចក្តីរាយការណ៍បានបង្ហាញពីភាពប្តេជ្ញាចិត្តរបស់ក្រុមហ៊ូធី គាំទ្របុព្វហេតុក្រុម ហាម៉ាសប៉ាឡេស្ទីន និងក្រុមយុទ្ធជនឥស្លាមដែលអ៊ីរ៉ង់បានគាំទ្រនេះ ត្រូវគេឃើញបានរៀបចំជ្រើសរើសកម្លាំងកងទ័ពរបស់ខ្លួនជាច្រើនបន្ថែមទៀត ដើម្បីការត្រៀមទុកវាយប្រហារដាក់លើសត្រូវរបស់ខ្លួន។
អ្នកនាំពាក្យក្រុមហ៊ូធីលោក Mohammed Abdul Salam បានថ្លែងថាក្រុមហ៊ូធីមានឆន្ទៈរបស់ ខ្លួនក្នុងការប្រើប្រាស់យុទ្ធសាស្ត្រថ្មីៗ ដើម្បីរកការបញ្ឈប់អំពើឈ្លានពានរបស់សហរដ្ឋអាមេរិក និងអង់គ្លេសដាក់មកលើប្រទេសយេម៉ែន។ លោក Mohammed Abdul Salam បាននិយាយការប្តេជ្ញាចិត្តរបស់ ក្រុមហ៊ូធីគាំទ្រក្រុមហាម៉ាស ដែលកំពុងទប់ទល់វាយប្រហារ ប្រឆាំងកងកម្លាំងអ៊ីស្រាអែល នៅក្នុងតំបន់ហ្គាហ្សា។ លោក Mohammed Abdul Salam និយាយថា ការសម្រេចចិត្តរបស់យើងក្នុងការគាំទ្រហ្គាហ្សា មាន ភាពរឹងមាំនិងមានគោលការណ៍ច្បាស់លាស់ និងមិនអាចមករង្គោះរង្គើរដោយសារតែអំពើវាយ ប្រហារណាមួយបានឡើយ។ អ្នកនាំពាក្យក្រុមហ៊ូធីដដែលនោះ បាននិយាយបន្តទៀតថា មិន ថាតែសមត្ថភាពរបស់ក្រុមហ៊ូធីមានប៉ុណ្ណានោះទេ ប៉ុន្តែការដែលសត្រូវ ចង់កម្ទេចក្រុមហ៊ូធី នោះដែលបានកសាងមកវិញក្នុងស្ថានភាពលំបាក នៃសង្គ្រាមជាច្រើនឆ្នាំមកនេះ វាមិនមែនជារឿងងាយស្រួលឡើយ។
លោក Mohammed Abdul Salam បាននិយាយបញ្ជាក់ចុងក្រោយប្រាប់ទៅសហរដ្ឋអាមេរិក និងអង់គ្លេសវិញថា «ជំនួសឱ្យការកើនឡើង និងការបញ្ឆេះនូវសមរភូមិថ្មីនៅក្នុងតំបន់មជ្ឈិមបូព៌ានេះ, សហរដ្ឋអាមេរិក និងអង់គ្លេសគួរតែទទួលយក នូវមតិសាធារណៈអន្តរជាតិ ដែល ទាមទារឱ្យបញ្ឈប់ជាបន្ទាន់ ចំពោះការឈ្លានពានរបស់អ៊ីស្រាអែល, ដកចេញនូវការឡោម ព័ទ្ធនៅតំបន់ហ្គាហ្សា និងត្រូវបញ្ឈប់ការការពារអ៊ីស្រាអែល ដែលប្រមាថអាយុជីវិតប្រជាជនប៉ាឡេស្ទីន។សង្គ្រាមក្នុងតំបន់ហ្គាហ្សា បានឈានចូល១២៣ថ្ងៃហើយ គិតត្រឹមថ្ងៃទី៦ កុម្ភៈ ឆ្នាំ២០២៤។
ជីវិតពលរដ្ឋប៉ាឡេស្ទីនដែលបានស្លាប់ មានចំនួន២ម៉ឺន៧ពាន់៤៧៨នាក់, អ្នករងរបួសកើនដល់៦ម៉ឺន៦ពាន់៨៣៥នាក់ និងការ វាយប្រហារនៅក្នុងតំបន់ហ្គាហ្សាតាមរយៈកម្លាំងថ្មើរជើង, ការបាញ់តាមផ្លូវអាកាសនិងតាមកងទ័ពជើងទឹករបស់អ៊ីស្រាអែល នៅតែបន្តធ្វើមិនទាន់ចប់សព្វគ្រប់ឡើយ។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Anthony Blinken នាពេលនេះកំពុងបំពេញទស្សនកិច្ច ក្នុងតំបន់មជ្ឈិមបូព៌ាដែលទស្សនកិច្ច ក្នុងពេលនេះ ត្រូវគេរាយការណ៍ថាដើម្បីជម្រុញរកកិច្ចព្រមព្រៀងមួយរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស លើការសម្រាកឈប់បាញ់គ្នាមួយជាមួយនឹង ការដោះលែងអ្នកត្រូវគេចាប់ខ្លួនក្នុងតំបន់ហ្គាហ្សា និងអ្នកទោសប៉ាឡេស្ទីន។
លោក Anthony Blinken បានធ្វើដំណើរមកតំបន់មជ្ឈិមបូព៌ាជាច្រើនលើករួចមកហើយ ប៉ុន្តែមិនសូវបានទទួលលទ្ធផល ជាដុំកំភួនអ្វីឡើយ។ តើដំណើរទស្សនកិច្ចលើកនេះ នឹងដូចជាលើកមុន ឬនឹងមានអ្វីអាចប្រែប្រួលខ្លះដែរឬទេ? ។