2024-03-12 16:57
356

សិង្ហបុរី៖ ស្របពេលបណ្ដាប្រទេស និង តំបន់មួយចំនួន នៅលើពិភពលោក កំពុងតែប្រឈមមុខនឹងជម្លោះហែកហួរគ្នាយ៉ាងខ្លាំង បង្កឲ្យប្រជាពលរដ្ឋ រងទុក្ខវេទនានោះ ទើបមានការធ្វើសន្ទស្ស អំពីបណ្ដាប្រទេស ដែលប្រជាជនមានសុខភាពល្អ និង មានអាយុវែង ហើយនិងប្រទេសដែលប្រជាជនមានសុខភាពយ៉ាប់យ៉ឺនផងដែរ។

បើតាមទស្សនាវដ្ដី CEO World  បានចេញផ្សាយ នៅដើមឆ្នាំ២០២៤ ថា បើតាម                 សន្ទស្សន៍សុខភាពពិភពលោក កាលពីពេលថ្មីៗនេះ បានបង្ហាញ ថា ប្រជាជនរបស់ប្រទេសមួយចំនួន មានសុខភាពល្អជាងបណ្ដាប្រទេសផ្សេងទៀត ដោយផ្អែកលើវិធានការចំនួន១០ ដែលវិធានការទាំងនេះ រាប់បញ្ចូលទាំងអាយុសង្ឃឹមរស់ ដោយមានសុខភាពល្អ, សម្ពាធឈាម, ជាតិស្ករក្នុងឈាម (ដែលបង្ហាញពីហានិភ័យនៃជំងឺទឹកនោមផ្អែម), ភាពធាត់, ការធ្លាក់ទឹកចិត្ត, សុភមង្គល,  ការប្រើប្រាស់គ្រឿងស្រវឹង, ការប្រើប្រាស់ថ្នាំជក់, ភាពអសកម្ម (ឬកង្វះលំហាត់ប្រាណ) និងការចំណាយរបស់រដ្ឋាភិបាល លើការថែទាំសុខភាពជាដើម ។ 

បន្ទាប់មកសន្ទស្សន៍សុខភាពនេះ ក៏បានគណនាសមាមាត្រមួយ សម្រាប់វាយតម្លៃ ថាតើប្រទេសនីមួយៗ មានភាពជិតស្និទ្ធនឹងពិន្ទុល្អបំផុតជារួមនឹងពិន្ទុអាក្រក់បំផុត គឺ៤៧,៣៦ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ខណៈពិន្ទុល្អបំផុត គឺ៩៥,០៩ ជាប្រទេសសិង្ហបុរី។ 

ប្រទេសសិង្ហបុរី ត្រូវបានចាត់ថ្នាក់ ជាប្រទេសមានសុខភាពល្អបំផុត ខណៈប្រទេសមួយចំនួនកំពុងតែហែកហួរដោយសារសង្រ្គាម នៅក្នុងអនុតំបន់សាហារ៉ាអាហ្រ្វិក ត្រូវបានចាត់ថ្នាក់ជាប្រទេសមានសុខភាពល្អមួយផងដែរ។

នៅក្នុងចំណោមប្រទេសទាំង១៨៣នោះ គឺសិង្ហបុរី ឈរនៅលេខរៀងទី១ បន្ទាប់មកជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ អ៊ីស្រាអែល ន័រវ៉ែស អ៊ីស្លង់ដ៍ ស៊ុយអែត ស្វីស ហូល្លង់ដ៍ លុចហ្សាំបួរ អាល្លឺម៉ង់ ដាណឺម៉ាក អ៊ីតាលី ប៊ែហ្ស៊ីក ។ល។និង។ល។