2024-03-18 10:06
301

រដ្ឋធានីមូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) កាលពីព្រឹក ថ្ងៃចន្ទី ទី១៨ ខែមីនា ឆ្នាំ២០២៤ បានព្រមានជាថ្មីដល់លោកខាងលិច ថា ជម្លោះដោយផ្ទាល់ រវាងប្រទេសរុស្ស៊ី និង សម្ពន្ធមិត្តយោធាអង្គការណាតូ ដឹកនាំដោយសហរដ្ឋអាមេរិក នឹងមានន័យ ថា ភពផែនដី កាន់តែខិតទៅរកសង្គ្រាមលោកលើកទី៣។ ប៉ុន្តែលោកប្រធានាធិបតី ពូទីន ក៏បានអះអាងដែរ ថា ស្ទើរតែគ្មានអ្នកណាម្នាក់ ចង់បានសេណារីយ៉ូបែបនេះឡើយ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរបស់អង់គ្លេស Reuters បានចេញផ្សាយ។

សង្រ្គាមនៅអ៊ុយក្រែន បានបង្កឱ្យមានវិបត្តិកាន់តែធ្ងន់ឡើង នៅក្នុងទំនាក់ទំនងរបស់រដ្ឋាភិបាលក្រុងមូស្គូ ជាមួយលោកខាងលិច ចាប់តាំងពីវិបត្តិមីស៊ីល នៅគុយបា នាឆ្នាំ១៩៦២រហូតមក។ លោកប្រធានាធិបតី ពូទីន តែងតែព្រមាន អំពីហានិភ័យ នៃសង្គ្រាមនុយក្លេអ៊ែរជារឿយៗ ចាប់តាំងពីពេលគាត់បានបញ្ជាកម្លាំងទាហានរបស់គាត់ ចូលលុកលុយទ្រង់ទ្រាយធំ នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមក បើទោះជាគាត់មិនមានអារម្មណ៍ អំពីការត្រូវការប្រើប្រាស់អាវុធនុយក្លេអ៊ែរ នៅប្រទេសមួយនេះយ៉ាងណាក៏ដោយ។

ដោយឡែក លោក អេមម៉ាញ៉ែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង កាលពីខែកុម្ភៈ បានបញ្ជាក់ ថា គាត់មិនអាចបដិសេធ អំពីការដាក់ពង្រាយកងទ័ពជើងគោក នៅក្នុងប្រទេសអ៊ុយក្រែន នាពេលអនាគតនោះឡើយ ព្រោះបណ្ដាប្រទេសលោកខាងលិចជាច្រើននៅឆ្ងាយពីទីនោះ ខណៈប្រទេសផ្សេងៗទៀត ជាពិសេស នៅអឺរ៉ុបខាងកើត បានសម្តែងនូវការគាំទ្រ។

លោកប្រធានាធិបតី ពូទីន បានប្រាប់ដល់ក្រុមអ្នកកាសែត ក្រោយការឈ្នះដោយភ្លាត់ស្នៀតដ៏ធំបំផុត មិនធ្លាប់មាន នៅក្នុងប្រវត្តិសាស្ត្រក្រោយសម័យសូវៀត ថា «នេះបង្ហាញយ៉ាងច្បាស់ សម្រាប់មនុស្សគ្រប់គ្នា ថា នេះនឹងជាជំហានមួយឃ្លាតឆ្ងាយពីសង្គ្រាមលោកលើកទី៣។ ប៉ុន្ដែខ្ញុំគិត ថា ស្ទើរតែគ្មានអ្នកណាម្នាក់ ចាប់អារម្មណ៍ នឹងរឿងនេះទេ»។ 

លោកប្រធានាធិបតី ពូទីន បានសង្កត់ធ្ងន់ ថា បុគ្គលិកយោធារបស់អង្គការណាតូ កំពុងតែមានវត្តមាននៅក្នុងប្រទេសអ៊ុយក្រែន រួចមកហើយ។ រុស្ស៊ី បានចាត់បានទាំងភាសាអង់គ្លេស និងបារាំង ដែលកំពុងតែនិយាយ នៅលើសមរភូមិ នៅអ៊ុយក្រែន។ នេះជារឿងមិនមានអ្វីល្អនោះទេ ហើយជាដំបូង សម្រាប់ពួកគេ ព្រោះពួកគេស្លាប់នៅទីនោះ ហើយមានចំនួនច្រើន៕