2024-03-28 17:11
312

រដ្ឋធានីវ៉ាស៊ីនតោន៖ ស្ពានដ៏សំខាន់មួយ សម្រាប់តភ្ជាប់ពីបុរីញូវយ៉ក ទៅកាន់ទីក្រុងវ៉ាស៊ីនតោន អាចធ្វើឲ្យរថយន្ដឆ្លងកាត់ក្នុងមួយឆ្នាំៗ រហូតដល់ជាង១១លានគ្រឿង ត្រូវបានកប៉ាល់ដឹកទំនិញ មានដាក់ទង់ជាតិសិង្ហបុរី បើកបុកបាក់ ហើយសោកនាដកម្ម នៃស្ពាននេះ នឹងធ្វើឲ្យក្រុមហ៊ុនធានារាប់រង នឹងត្រូវខាតបង់លុយ រហូតដល់៤ពាន់លានដុល្លារ។

ទីភ្នាក់ងារសារព័ត៌មានរបស់អង់គ្លេស Reuters បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤ ថា បើតាមក្រុមអ្នកវិភាគ បានអះអាង ថា ការបាក់រលំស្ពាន Francis Scott Key របស់ទីក្រុង Baltimore អាចធ្វើឱ្យក្រុមហ៊ុនធានារ៉ាប់រង ខាតប់ងលុយ រហូតដល់៤ពាន់លានដុល្លារ។

ឧបទ្ទវហេតុនេះ បានបណ្ដាលឲ្យមនុស្សចំនួន៦ នៅតែបន្ដបាត់ខ្លួន ក្រោយពេលកប៉ាល់ដ៏ធំដឹកកុងតឺន័រ ដែលមានទង់ជាតិសិង្ហបុរី បានបើកបុក និង បំផ្លាញស្ពានសំខាន់មួយនេះ កាលពីថ្ងៃអង្គារ (ទី២៦ ខែមីនា) រហូតបង្ខំឱ្យបិទច្រកមួយ នៅក្នុងចំណោមកំពង់ផែដ៏មមាញឹកបំផុតរបស់សហរដ្ឋអាមេរិក។

លោក ម៉ាកូស អាល់វ៉ារេស (Marcos Alvarez) នាយកគ្រប់គ្រងសម្រាប់ការវាយតម្លៃក្រុមហ៊ុនធានារ៉ាប់រងជាសកល នៅ Morningstar DBRS បានអះអាង ថា« ការខូចខាត អាស្រ័យលើរយៈពេល នៃការកកស្ទះ និង លក្ខណៈ នៃការធានារ៉ាប់រងលើការរំខានដល់អាជីវកម្ម សម្រាប់កំពង់ផែទីក្រុង Baltimore ។ រីឯការខាតបង់ដែលមានការធានារ៉ាប់រង អាចចន្លោះពី២ពាន់លានដុល្លារទៅ៤ពាន់លានដុល្លារ»៕