2025-01-15 13:30
91

កូរ៉េ៖ ក្រុមអ្នកស៊ើបអង្កេតប្រឆាំងអំពើពុករលួយរបស់ប្រទេសកូរ៉េខាងត្បូង បានសម្រុកចូលទៅចាប់ខ្លួនប្រធានាធិបតី Yoon Suk Yeol ចូលដល់ក្នុងគេហឋានរបស់លោកផ្ទាល់ បន្ទាប់ពីមានការប្រឈមមុខដាក់គ្នាអស់រយៈពេលជាច្រើនម៉ោងជាមួយកងសន្តិសុខ និងអ្នកគាំទ្ររបស់លោក។

តាមការចុះផ្សាយរបស់ BBC នៅថ្ងៃពុធទី១៥ ខែមករា ឆ្នាំ២០២៥ នេះ បានឱ្យដឹងងា លោក Yoon Suk Yeol ត្រូវបានចាប់ខ្លួននៅវិមានប្រធានាធិបតី ក្នុងទីក្រុងសេអ៊ូល ហើយត្រូវបញ្ជូនទៅការិយាល័យស៊ើបអង្កេតអំពើពុករលួយរបស់កូរ៉េ ដើម្បីសាកសួរ និងបន្តនិតិវិធ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ តុលាការកូរ៉េខាងត្បូង បានអនុម័តដីកាចាប់ខ្លួន លោក Yoon ជាផ្នែកមួយនៃការស៊ើបអង្កេតលើបទចោទប្រកាន់ជាមេបះបោរដោយបានប្រកាសច្បាប់អាជ្ញាសឹក៕