
បន្ទាប់ពីផ្ទុះការរិះគន់ផ្អើលពិភពលោក សម្ដែងការមិនពេញចិត្ត អំពីផែនការរបស់ ដូណា ត្រាំ ស្ដីការបោសសម្អាតជនជាតិភាគតិច" និងគ្រប់គ្រង់តំបន់ Gaza នោះ ស្រាប់តែ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Netanyahu បានឆ្លើយតបទៅអ្នករិះគន់វិញភ្លាមៗ តាមយៈការផ្ដល់កិច្ចសំភាសន៍ជាមួយសារព័ត៌មាន Fox News កាលពីថ្ងៃពុធនេះ ថា លោកមិនបានឃើញបញ្ហាណាមួយជាមួយនឹងសំណើរបស់លោក Trump ក្នុងការផ្លាស់ទីលំនៅប្រជាជននៅតំបន់ Gaza ដែលត្រូវបានគេរិះគន់ថាជាទម្រង់នៃ "ការបោសសម្អាតជនជាតិភាគតិច" ។
ជាក់ស្តែងចំចំពោះ ការអនុញ្ញាតឱ្យអ្នក ដែលចង់ចាកចេញពី Gaza អាចចាកចេញបាន ។ ខ្ញុំមានន័យថា មានអ្វីដែលខុសនោះទេ ? ពួកគេអាចចាកចេញ ហើយពួកគេក៏អាចត្រលប់មកវិញបាន ពួកគេអាចផ្លាស់ទីលំនៅ និងត្រឡប់មកវិញបាន ប៉ុន្តែត្រូវតែកសាងតំបន់ Gaza ឡើងវិញ ។ ប្រសិនបើអ្នកចង់កសាងកសាងតំបន់ Gaza ឡើងវិញ អ្នកមិនអាចមាន…” តែលោក Netanyahu និយាយដោយមិនបានបញ្ចប់ នៅប្រយោគរបស់ខ្លួន នោះទេ ។ “ នេះគឺជាលើកដំបូងដែលខ្ញុំបានឮគំនិតដែលល្អបែបនេះ ហើយវាក៏ជាគំនិតដ៏គួរឲ្យកត់សម្គាល់ផងដែរ ដែលខ្ញុំគួរតែគិតតាមដាន ពិនិត្យ និងធ្វើយ៉ាងពិតប្រាកដ»។
