2025-02-11 17:10
174

ថវិកាគោលនយោបាយរបស់ក្រសួងការពារជាតិ ជាង ៣០លានរៀល ត្រូវបានឯកឧត្តម ឧត្តមសេនីយ៍ឯក សៅ សារឿន ប្រធានអនុគណៈកម្មការរៀបចំបុណ្យសពថ្នាក់ឧត្តមសេនីយ៍ ក្រសួងការពារជាតិរួមមដំណើរជាមួយក្រុមការងារ និង តំណាងសាមីអង្គភាពបាននាំយកថ ទៅប្រគល់ជូនក្រុមគ្រួសារសព ឧត្តមសេនីយ៍ទោ ដុក ថុក អតីតសមាជិក ក្រុម ស្រាវជ្រាវយុទ្ធសាស្ត្រយោធា ថ្នាក់អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដែលទទួលមរណភាពនាពេលកន្លងទៅ ។ ក្នុងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ ឯកឧត្តម សៅ សារឿន បានចូលរួមរំលែកមរណទុក្ខ យ៉ាងក្រៀមក្រំនិង សោក ស្តាយជាទីបំផុតចំពោះការបាត់បង់មនុស្សជាទីស្រឡាញ់នៅក្នុងគ្រួសារ ពិសេសចំពោះការបាត់បង់នូវនាយ ទាហាន ជាន់ខ្ពស់ មួយរូបក្នុងជួរកងយោធពលខេរៈភូមិន្ទ ដែលមានគុណបំណាច់ក្នុងការបម្រើជាតិ មាតុភូមិ នៅគ្រប់ ដំណាក់ កាលនៃប្រវត្តិសាស្ត្រកម្ពុជា នារយៈពេលកន្លងមក រហូតដល់អវសាន្តនៃជីវិត។ នៅក្នុងឪកាសនោះឯកឧត្តមប្រធានប្រតិភូក៏បានបញ្ជាក់ផងដែរថា ថវិកាឧបត្ថម្ភសម្រាប់ ពិធីបុណ្យ សពនេះ គឺជា ការ គិតគូខ្ពស់ពី សម្តេចតេជោ ហ៊ុន សែន និង ពីសម្តេចពិជ័យសេនា ទៀ បាញ់ ពិសេសប្រមុខរារដ្ឋាភិបាលដែល ដឹកនាំ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៅតែបានបន្តគិត គូខ្ពស់និង យកចិត្តទុកដាក់ ចំពោះ សុខ ទុក្ខ នាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងបងប្អូនក្រុមគ្រួសារអតីតយុទ្ធជន ទោះស្ថិតក្នុង ការគ្រប់ គ្រង ឬចូលនិវត្តហើយក៏ដោយក៏ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ នៅតែបីបាច់ថែរក្សានិងដឹងគុណជានិច្ច ដើម្បីជាការលើកទឹកចិត្ត ដល់ញាតិមិត្តនិងក្រុមគ្រួសារនៃសពផងដែរ ។ ជាក់ស្តែង ថ្ងៃនេះឧត្តមសេនី ដុក ថុក ត្រូវបាន ប្រមុខរាជរដ្ឋាភិបាលបន្តឧបត្ថម្ភថវិកាសម្រាប់រៀបចំពិធីបុណ្យ ជាលើក ចុងក្រោយទៅតាមដំណាក់កាលនីមួយៗ បើទោះបីថ្ងៃធ្វើបុណ្យ ពុំទទួលបានទាន់ពេលវេលា ក៏ដោយក៏ថវិកានេះ គឺពុំ មានការបាត់បង់នោះឡើយ។ ជាមួយគ្នានោះក្រុមគ្រួសារសព ក៏បានគោរពអរគុណយ៉ាងជ្រាលជ្រៅចំពោះប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ ព្រមទាំងឯកឧត្តមប្រធានអនុគណៈកម្មការរៀបចំបុណ្យសព ក្រសួងការពារជាតិ ដែលបានយកថវិកាបូជា សពមក ផ្តល់ជូនដោយផ្ទាល់ដល់ក្រុមគ្រួសារសព នាថ្ងៃនេះ ៕