2025-02-12 10:13
119

ខណៈពេលដែលទំនាក់ទំនងជាប្រវត្តិសាស្ត្ររវាង ប្រទេសហ្ស៊កដានី និងសហរដ្ឋអាមេរិក មានភាពរឹងមាំ និងជិតស្និទ្ធ លោក Trump បានដាក់សម្ពាធម្តងហើយម្តងទៀតចំពោះលោក Abdullah និងរដ្ឋាភិបាលរបស់គាត់ឱ្យទទួលយកជនភៀសខ្លួនប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សា ដែលហែកហួរដោយសង្រ្គាម ជាកន្លែងដែលអ៊ីស្រាអែលបានធ្វើការវាយប្រហារយោធាចាប់តាំងពីខែតុលាឆ្នាំ 2023មក ។

ទន្ទឹមនឹងនោះ សហរដ្ឋអាមេរិកបាននិយាយថា ខ្លួននឹងថា "កាន់កាប់" និង "យក" តំបន់ហ្គាហ្សាក្រោមការគ្រប់គ្រងរបស់ខ្លួន ដោយរងការ​រិះគន់​ថាសំណើ​មួយនេះ ​ស្មើនិងការ​សម្អាត​ជាតិ​សាសន៍។

លោក Trump បាននិយាយជាថ្មីម្តងទៀត កាលពីថ្ងៃអង្គារនេះថា "វាមិនមែនជារឿងស្មុគស្មាញដែលត្រូវធ្វើនោះទេ ដោយសហរដ្ឋអាមេរិកកំពុងគ្រប់គ្រងលើតំបន់នោះ ដីដែលមានទំហំធំគួរសម   ហើយតំបន់នេះនឹងមានស្ថិរភាពនៅមជ្ឈិមបូព៌ាជាលើកដំបូង" ។

តែអ្វីដែលកាន់តែចាប់អារម្មណ៍ និងភ្ញាក់ផ្អើលខ្លាំងនោះ ទាំងហ្ស៊កដានី និងសម្ព័ន្ធមិត្តអេហ្ស៊ីប ទាំងអស់ បានបដិសេធមិនទទួលយកជនជាតិប៉ាឡេស្ទីនដែលផ្លាស់ទីលំនៅដោយបង្ខំ តាមសំណើររបស់លោកត្រាំនោះឡើយ។

ដោយក្នុងកិច្ចប្រជុំ​របស់​លោក Abdullah បានធ្វើឡើង​ ស្របពេល​ដែលបទ​ឈប់​បាញ់​ថ្មី​ៗ​នេះ​នៅ​ហ្គាហ្សា កំពុងតែ​ប្រឈមមុខ ​នឹងដោះស្រាយ​មិន​ចេញផងនោះ។ អ៊ីស្រាអែល​ ជាអ្នកនៅពី​ខាង​ក្រោយខ្នង​ការ​លើក​ឡើង​ពី​លោក Trump ខ្លួន​ឯងផ្ទាល់   ក្នុងការចាប់​ផ្តើម​ ទម្លាក់​គ្រាប់បែក​ឡើង​វិញនៅតំបន់ហ្កាស្សា​នៅ​ថ្ងៃ​សៅរ៍នេះ  ប្រសិន​បើ​ក្រុម Hamas  ​ មិនព្រម​ដោះលែង​អ្នកដែលត្រូវបាន​ចាប់​ខ្លួនធ្វើចំណាត់ខ្មាំង​ទាំង​អស់ ​នៅក្នុង​ថ្ងៃ​សៅរ៍នេះ ។ ប៉ុន្តែលោក Abdullah បានជៀសវាងការជំទាស់ដោយផ្ទាល់ជាមួយ Trump ក្នុងអំឡុងពេលកិច្ចប្រជុំរបស់ពួកគេ ដោយសំដៅជំនួសមកវិញនូវផែនការអនាគតពីប្រទេសអេហ្ស៊ីប។