2025-02-12 18:28
153

យោងតាមរបាយការណ៍របស់រដ្ឋបាលអាកាសចរណ៍សហព័ន្ធបានឲ្យដឹងថា យន្តហោះ Learjet 35A បានចេញដំណើរពីទីក្រុង Austin នៅវេលាម៉ោង ០២:៤៥ នាទីរសៀល ថ្ងៃច័ន្ទទី១០ ខែកុម្ភៈ ២០២៥  ហើយយន្តហោះនេះក៏ធ្លាក់ចេញពីផ្លូវរត់ នៅឯព្រលានយន្តហោះ Scottsdale Municipal។   ក្នុងហេតុការណ៍ធ្លាក់យន្តហោះនេះ បានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង០៤នាក់រងរបួស។ 

រដ្ឋបាលអាកាសចរណ៍សហព័ន្ធបាននិយាយថា យន្តហោះមួយគ្រឿងនេះបានបត់ចេញពីផ្លូវរត់ បន្ទាប់ពីចុះចតនៅអាកាសយានដ្ឋាន Scottsdale កាលពីថ្ងៃចន្ទ ហើយបានធ្លាក់ចូលទៅបុកជាមួយយន្តហោះមួយផ្សេងទៀតកំពុងចត ។

រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) បានរៀបរាប់លម្អិតអំពីអ្វីដែលបានកើតឡើងដោយនិយាយថា "យន្តហោះ Learjet 35A បន្ទាប់ពីចុះចតបានបើកចេញពីផ្លូវរត់ ហើយបានធ្លាក់ទៅបុកយន្តហោះជំនួញ Gulfstream 200 នៅលើផ្លូវជម្រាល នៅឯអាកាសយានដ្ឋាន Scottsdale Municipal ក្នុងរដ្ឋ Arizona ប្រហែលម៉ោង 2:45 នាទីរសៀល ថ្ងៃច័ន្ទ ទី 10 ខែកុម្ភៈ ២០២៥ "។ 

យន្តហោះ Learjet ហោះចេញពីទីក្រុង Austin រដ្ឋ Texas  ហើយបានជួបប្រទះនឹងបញ្ហាប្រអប់លេខខាងឆ្វេង អំឡុងពេលចុះចត ដែលបណ្តាលឱ្យរត់ខុសផ្លូវទៅបុកនិងយន្តហោះ Gulfstream ដែលកំពុងចត ។ ក្រោយកើតហេតុ ផ្លូវយន្តហោះ របស់អាកាសយានដ្ឋាននេះ ត្រូវបានបិទប្រហែលប្រាំមួយម៉ោង  ក្រោយមកក៏បានបើកដំណើរការឡើងវិញ។

យន្តហោះ Learjet នេះជាកម្មសិទ្ធិរបស់មេទ័ពជួរមុខ លោក Mötley Crüe Vince Neil   តែលោកមិនបាននៅលើយន្តហោះដែលធ្លាក់នេះ នោះទេ ។ 

នាយកដ្ឋានពន្លត់អគ្គីភ័យ Scottsdale និយាយថា មនុស្សប្រាំនាក់បានរងរបួសនៅក្នុងការធ្លាក់នេះ។ អ្នកបើកបរយន្តហោះឈ្មោះ Joie Vitosky អាយុ 78 ឆ្នាំបានស្លាប់ និង ០២នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ និង២ទៀតរងរបួសស្រាល ។ 

កាលពីយប់ថ្ងៃច័ន្ទ អ្នកដែលបានឃើញហេតុការណ៍ដំបូងគេបានឲ្យថាដំបូងអាចយកសាកសពអ្នកបើកយន្តហោះចេញពីបំណែកយន្តហោះ  ក្រោយមកពួកគេបាននិយាយបន្តថា វាបានជាប់គាំងចំពោះការដកយកសាកសពចេញ  ។

លោក Mötley Crüe បានបង្ហោះនៅលើបណ្ដាញសង្គម X របស់ខ្លួន ដោយសរសេរថា ថា " នេះជាសោកនាដកម្ម ដែលអ្នកបើកយន្តហោះបានស្លាប ដោយឡែកសហពីឡុត និងអ្នកដំណើរផ្សេងទៀត ត្រូវបានបញ្ជូនទៅសង្រ្កោះនៅមន្ទីរពេទ្យក្នុងស្រុក លោកមិននៅលើយន្តហោះទេ ចំណែកឯមិត្តស្រីរបស់លោកគឺរងរបួស ប៉ុន្ដែមិនមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ។ គាត់ពិតជារន្ធត់ចិត្តណាស់ ខណៈពេលដែលលេចឡើងនៅព័ត៌មាននេះ គាត់ពិតជាមានសោកស្ដាយ និងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសព អ្នកបើកយន្តហោះ ដែលបានបាត់បង់ជីវិត និងអ្នកដែលរងរបួស»ក្នុងហេតុការនេះ។   

ដោយឡែកលោក JetPros ដែលជាម្ចាស់ក្រុមហ៊ុន Gulfstream បានចេញសេចក្តីថ្លែងការណ៍មួយថា “ ក្នុងនាមជាថ្នាក់ដឹកនាំក្រុមហ៊ុន Jet Pros យើងមានសេចក្តីសោកស្ដាយដែលបានឮអំពីអ្នកស្លាប់ និងរបួសកាលពីថ្ងៃចន្ទ ទី១០ ខែកុម្ភៈ នៅអាកាសយានដ្ឋាន Scottsdale ។ យើងខ្ញុំសូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃជនរងគ្រោះដោយគ្រោះថ្នាក់ដ៏អាក្រក់នេះ។ យន្តហោះរបស់យើង ជាប្រភេទយន្តហោះជំនួញ Gulfstream G-200  បានចតនៅលើផ្លូវជម្រាល នៅពេលដែលយន្តហោះ Learjet 35 បានបុក នៅម៉ោងប្រហែល 2:45 រសៀលម៉ោងក្នុងស្រុក បណ្ដាលឲ្យយន្តហោះរងការខូចខាតផ្នែកខាងក្រៅ ។ ដោយឡេកសមាជិកនាវិកជើងហោះហើររបស់យើង ដែលជិះនៅលើ យន្តហោះ  Gulfstream បានរងរបួសដោយសារការប៉ះទង្គិច ។ បញ្ហានេះ អាជ្ញាធរអាកាសយានដ្ឋាន និងភ្នាក់ងារពាក់ព័ន្ធ បានធ្វើការត្រួតពិនិត្យយ៉ាងម៉ត់ចត់អំពីស្ថានភាពនេះ ។

លោកសូមកោតសរសើរចំពោះការឆ្លើយតបយ៉ាងរហ័សរបស់បុគ្គលិកអាកាសយានដ្ឋាន ហើយនឹងផ្តល់ព័ត៌មានថ្មីៗបន្ថែមទៀត នៅពេលដែលមានព័ត៌មានបន្ថែម។ សម្រាប់ការសាកសួរណាមួយ សូមទាក់ទងលោក Gus Toulatos នាយកប្រតិបត្តិការ ។

លោក Lisa Borowsky អភិបាលក្រុង Scottsdale បានចេញសេចក្តីថ្លែងការណ៍មួយថា " ថ្ងៃនេះ Scottsdale បានជួបឧបទ្ទវហេតុធ្លាក់យន្តហោះយ៉ាងសោកសៅ នៅអាកាសយានដ្ឋានរបស់យើង បណ្ដាលឲ្យមនុស្សម្នាក់បានស្លាប់ ក្នុងហេតុការណ៍នេះ។

គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង៣រសៀល នៅពេលដែលយន្តហោះ Learjet 35A បានបើកចេញពីផ្លូវរត់បន្ទាប់ពីចុះចត នេះបើតាមព័ត៌មាន ដែលរដ្ឋបាលអាកាសចរណ៍សហព័ន្ធផ្តល់ឲ្យ ហើយបច្ចុប្បន្ន អាកាសយានដ្ឋានត្រូវបានបិទ។

អាជ្ញាធរក្រុងកំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់ ហើយកំពុងទាក់ទងជាមួយព្រលានយន្តហោះ ប៉ូលីស និងភ្នាក់ងារសហព័ន្ធ ដើម្បីតាមដានព័ត៌មាននេះបន្ថែម ។ ក្នុងនាមអាជ្ញាធរទីក្រុង Scottsdale សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះអ្នកដែលពាក់ព័ន្ធក្នុងឧបទ្ទវហេតុនេះ និង អ្នករបួសកំពុងសំរាកព្យាបាល។ 

អគ្គមេធាវីរបស់រដ្ឋ Arizona លោក Kris Mayes បានសំដែងការរន្ធត់ចិត្តថា "ខ្ញុំមានការសោកស្ដាយជាខ្លាំងដែលបានទទួលដំណឹង ពីគ្រោះថ្នាក់ធ្លាក់យន្តហោះមួយបានកើតឡើងនៅអាកាសយានដ្ឋាន Scottsdale ។