
អ្នកការទូតកំពូលរបស់ប្រទេសចិនបាននិយាយថា ប្រទេសនេះនឹងឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មឯកតោភាគីរបស់សហរដ្ឋអាមេរិកបន្ថែមទៀត ដោយហៅទង្វើបែបនេះថាជាទម្រង់នៃការ "សម្លុត" នៅក្នុងសុន្ទរកថាសាធារណៈដ៏សំខាន់លើកដំបូងរបស់គាត់ចាប់តាំងពីប្រធានាធិបតីអាមេរិក Donald Trump បានចាប់ផ្តើមជម្លោះពាណិជ្ជកម្មថ្មី។
រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានប្រាប់ក្រុមមន្ត្រីនៅឯសន្និសីទសន្តិសុខទីក្រុង Munich កាលពីថ្ងៃសុក្រថា "ប្រសិនបើសហរដ្ឋអាមេរិកមិនសុខចិត្តនិងកោងកាចលើការគាបសង្កត់ទៅលើការទប់ស្កាត់ប្រទេសចិន នោះយើងគ្មានជម្រើសអ្វីក្រៅពីលេងឱ្យដល់ទីបញ្ចប់នោះទេ" ។
«យើងនឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះការអនុវត្តការគំរាមកំហែងឯកតោភាគីរបស់សហរដ្ឋអាមេរិក»។
គួរបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុន រដ្ឋបាល Trump បានដាក់ពន្ធ 10% លើប្រទេសចិននៅក្នុងអាណត្តិទីពីររបស់គាត់។
ហើយទីក្រុងប៉េកាំងបានសងសឹកដោយកំណត់គោលដៅក្រុមហ៊ុនអាមេរិកមួយក្តាប់តូច ដោយយកពន្ធលើទំនិញអាមេរិកមួយចំនួននិងដាក់ការត្រួតពិនិត្យការនាំចេញលើលោហៈធាតុសំខាន់ៗមួយចំនួនថែមទៀត។
ស្របពេលនេះ អាជ្ញាធរចិនកំពុងព្យាយាមធ្វើសមតុល្យរវាងការធ្វើសកម្មភាពដែលអាចប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ខ្លួន និងបង្ហាញថាខ្លួនមានសមត្ថភាពឆ្លើយតបទៅនឹងទង្វើរបស់សហរដ្ឋអាមេរិក។
ទន្ទឹមនឹងនេះដែរ ចិនកំពុងស្វែងរកការជំរុញកំណើនដោយតម្រូវការក្នុងស្រុកនៅតែមានភាពទន់ខ្សោយ ហើយការនាំចេញឥឡូវនេះស្ថិតនៅក្រោមការគំរាមកំហែងទៀតផង។

