2025-02-21 14:30
96

ប្រធានាធិបតីម៉ិកស៊ិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកស្រីនឹងស្នើកំណែទម្រង់រដ្ឋធម្មនុញ្ញក្នុងគោលបំណង ការពារអធិបតេយ្យភាពរបស់ប្រទេសខ្លួនជុំវិញការព្រួយបារម្ភថា យោធាអាមេរិកអាចឆ្លងព្រំដែនដើម្បីដេញតាមក្រុមជួញដូរគ្រឿងញៀនម៉ិកស៊ិក។

ប្រធានាធិបតីម៉ិកស៊ិករូបនេះ បានធ្វើការកត់សម្គាល់បន្ទាប់ពីរដ្ឋបាលលោក Trump បានចាត់តាំងក្រុមជួញដូរគ្រឿងញៀនម៉ិកស៊ិកចំនួនប្រាំមួយនាក់ ដែលជាអង្គការភេរវករបរទេសដោយបង្កឱ្យមានការភ័យខ្លាចថាប្រធានាធិបតី Donald Trump អាចនឹងបង្កើតលទ្ធភាពសម្រាប់សកម្មភាពយោធារបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសម៉ិកស៊ិក។

ប្រធានាធិបតីម៉ិកស៊ិកបាននិយាយថា ប្រទេសម៉ិកស៊ិកគឺបានធ្វើការច្រានចោលនូវចំណាត់ការបែបនេះរបស់សហរដ្ឋអាមេរិកជាយូរយារណាស់មកហើយ ក្នុងការចាត់តាំងក្រុមឧក្រិដ្ឋជនជាអង្គការភេរវករបរទេសនោះ។

មូលហេតុដែលលោកស្រីបានលើកឡើងបែបនេះ ក៏ព្រោះតែអតីតប្រធានាធិបតី Andrés Manuel López Obrador ដែលជាអ្នកកាន់តំណែងមុនរបស់លោកស្រី បានសរសេររួចហើយនៅក្នុងច្បាប់ម៉ិកស៊ិក ដោយបានកំណត់ពីរបៀបដែលភ្នាក់ងារបរទេសអាចប្រតិបត្តិការនៅក្នុងប្រទេសម៉ិកស៊ិក ក្នុងការកំណត់ឯករាជ្យភាពរបស់ពួកគេនិងតម្រូវឱ្យអាជ្ញាធរម៉ិកស៊ិកត្រូវបានជូនដំណឹងអំពីចលនារបស់ពួកគេ។ 

ហើយពេលនេះ ប្រធានាធិបតីម៉ិកស៊ិករូបនេះ បានស្នើឱ្យដាក់កម្រិតទាំងនោះនៅក្នុងរដ្ឋធម្មនុញ្ញផងដែរ។