
តូក្យូ/សិង្ហបុរី៖ តម្លៃប្រេងបានកើនឡើងជាលើកដំបូងក្នុងរយៈពេល 3ថ្ងៃ នាថ្ងៃព្រហស្បតិ៍នេះជាមួយនឹងការព្រួយបារម្ភនៃការផ្គត់ផ្គង់ឡើងវិញ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានប្រកាសពីការផ្លាស់ប្តូរអាជ្ញាប័ណ្ណដែលផ្តល់ទៅឱ្យក្រុមហ៊ុន Chevron (CVX.N) បើកដំណើរការជាថ្មីដើម្បីធ្វើប្រតិបត្តិការនៅក្នុងប្រទេសវេណេស៊ុយអេឡា។
អនាគតប្រេងឆៅបានកើនឡើងរហូតទៅដល់ 24 សេន ឬ 0.33% ដែលស្មើនឹង $72.77 ក្នុងមួយបារ៉ែល។ ប្រេងឆៅនាពេលអនាគតរបស់អាមេរិក West Texas Intermediate បានកើនឡើង 18 សេន ឬ 0.26% ដែលស្មើនឹង $68.80 ក្នុងមួយបារ៉ែល។
ហើយការកើនឡើងនេះក៏ព្រោះតែ កាលពីថ្ងៃ ពុធ លោក Trump ធ្លាប់បាននិយាយថាលោកកំពុងផ្លាស់ប្តូរអាជ្ញាប័ណ្ណដែលផ្តល់ទៅឱ្យក្រុមហ៊ុន Chevron ដើម្បីប្រតិបត្តិការនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡាដែលជាអ្នកស្នងតំណែងមុនរបស់លោក Joe Biden ជាងពីរឆ្នាំមុន។
គួរបញ្ជាក់ថា ក្រុមហ៊ុន Chevron នាំចេញប្រេងឆៅប្រហែល 240,000 បារ៉ែលក្នុងមួយថ្ងៃ ដែលមានចំនួនលើសពីមួយភាគបួននៃទិន្នផលប្រេងរបស់ប្រទេសទាំងមូល។ ហើយក្នុងនោះ រដ្ឋបាលព័ត៌មានថាមពលបាននិយាយកាលពីថ្ងៃពុធថា ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះដោយមិននឹកស្មានដល់កាលពីសប្តាហ៍មុន ដោយសារតែសកម្មភាពចម្រាញ់បានកើនឡើងខ្ពស់ ខណៈពេលដែលប្រេងសាំង និងធុងចម្រោះបានបង្ហាញពីការកើនឡើងដ៏គួរឱ្យភ្ញាក់ផ្អើល។

