2025-02-27 15:34
62

 

វ៉ាស៊ីនតោន៖ ក្រសួងកសិកម្មអាមេរិកបានព្យាករណ៍ថា តម្លៃពងមាន់អាចកើនឡើងលើសពី ៤០% នៅឆ្នាំ ២០២៥ ខណៈដែលរដ្ឋបាល Trump បានផ្តល់ព័ត៌មានលម្អិតថ្មីដំបូងកាលពីថ្ងៃពុធអំពីផែនការរបស់ខ្លួន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺផ្តាសាយបក្សីនិងសម្រួលរាល់ការចំណាយផ្សេងៗ។


ហេតុផលចម្បងដែលតម្លៃស៊ុតបានកើនឡើងបែបនេះ ក៏ព្រោះតែថ្មីៗនេះនៅសហរដ្ឋអាមេរិកកំពុងតែកើតមាននូវការរីករាលដាលនៃមេរោគផ្ដាសាយបក្សី ដោយត្រូវបានរកឃើញជាច្រើនករណី។ 
នៅសហរដ្ឋអាមេរិក កសិករចិញ្ចឹមមាន់ជាច្រើនកំពុងតែរកវិធីដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺផ្ដាសាយបក្សីនេះ  ដោយពួកគេបានឱ្យកម្មករផ្លាស់ប្តូរសម្លៀកបំពាក់ និងងូតទឹកឲ្យបានស្អាតមុនពេលចូលទៅក្នុងកសិដ្ឋាន ដោយប្រើឧបករណ៍ដាច់ដោយឡែករួមទាំងអនាម័យយានយន្តដែលកម្មករបានប្រើផងដែរ។


ហើយដោយសារតែការរាតត្បាតនៃជម្ងឺនេះហើយ ទើបបានជាឥឡូវនេះ USDA បានព្យាករណ៍ថាតម្លៃស៊ុតនឹងកើនឡើងរហូតទៅដល់ 41.1% ឯណោះនៅឆ្នាំនេះ។ គ្រាន់តែកាលពីខែមុន ការកើនឡើងនេះត្រូវបានគេព្យាករណ៍ថានឹងមានត្រឹមតែ 20% ប៉ុណ្ណោះ។ហើយចំពោះតម្លៃជាមធ្យម ដោយអ្នកទិញត្រូវចំណាយច្រើនជាងមួយដុល្លារក្នុងមួយស៊ុត ដែលមានន័យថាអ្នកទិញត្រូវំណាយលើសពី 12 ដុល្លារក្នុងការទិញស៊ុតមួយឡូ។ ហើយពេលនេះផងដែរ តម្លៃស៊ុតនៅអាមេរិកបានកើនឡើងច្រើនជាងទ្វេដងចាប់តាំងពីមុនពេលការផ្ទុះឡើងនៃជំងឺផ្ដាសាយបក្សីបានចាប់ផ្តើម ដោយធ្វើឱ្យអតិថិជនខាតបង់យ៉ាងហោចណាស់ 1.4 ពាន់លានដុល្លារកាលពីឆ្នាំមុន នេះបើយោងតាមការប៉ាន់ស្មានដោយអ្នកសេដ្ឋកិច្ចកសិកម្មនៅសាកលវិទ្យាល័យ Arkansas ។ ហើយចំពោះភោជនីយដ្ឋាននៅអាមេរិកដូចជា Denny's និង Waffle House ពេលនេះក៏បានចាប់ផ្តើមបន្ថែមតម្លៃលើមុខម្ហូបដែលមានស៊ុតផងដែរ។