
ការគាំទ្រសម្រាប់ជំនួយរបស់អាមេរិក ទៅកាន់អ៊ុយក្រែនបានក្លាយជាបញ្ហាសំខាន់ចាប់តាំងពីលោក Donald Trump ត្រឡប់ទៅកាន់សេតវិមានវិញ។
ដោយលោក Trump បានធ្វើការអះអាងជាច្រើន អំពីចំនួនដែលសហរដ្ឋអាមេរិកបានចំណាយទៅលើអ៊ុយក្រែនបើប្រៀបធៀបទៅនឹងបណ្តាប្រទេសផ្សេងៗទៀតនៅអឺរ៉ុប។
ដោយបើគិតត្រឹមចន្លោះចាប់ពីខែ មករា ឆ្នាំ ២០២២ រហូតដល់ខែ ធ្នូ ឆ្នាំ ២០២៤ គេបានធ្វើការគណនាឃើញថា សហរដ្ឋអាមេរិកបានចំណាយថវិកាចំនួន ១១៩.៧ ពាន់ពាន់លានដុល្លារ លើជំនួយទៅកាន់អ៊ុយក្រែន។
ប៉ុន្តែលោក ដូណាល់ ត្រាំ បានអះអាងថា អាមេរិកបានចំណាយលើអ៊ុយក្រែនច្រើនជាងការចំណាយទៅអឺរ៉ុប។
ដោយលោកបានបញ្ជាក់តួលេខថា បានចំណាយលើអ៊ុយក្រែនរហូតដល់ ៣០០ ពាន់ពាន់លានដុល្លារ ហើយការចំណាយទៅលើអឺរ៉ុបទាបជាងអ៊ុយក្រែនដែលមានចំនួន ១០០ ពាន់ពាន់លានដុល្លារប៉ុណ្ណោះ ដែលភាពខុសគ្នានៃការចំណាយនេះហើយជាបញ្ហាធំ។
យ៉ាងណាមិញ ចំពោះការអះអាងរបស់ប្រធានាធិបតីអាមេរិករូបនេះ នៅមិនទាន់មានតួលេខណាមួយដែលអាចបញ្ជាក់បានច្បាស់នៅឡើយនោះទេ ដោយថាតើអាមេរិកពិតជាបានចំណាយច្រើនបែបនេះទៅកាន់អ៊ុយក្រែនពិតមែនឬយ៉ាងណា? ព្រោះសហរដ្ឋអាមេរិកគឺជាម្ចាស់ជំនួយធំបំផុតតែមួយគត់ដល់អ៊ុយក្រែន។
លើសពីនេះ លោក Rutte ដែលជាអគ្គលេខាធិកាអង្គការណាតូបាននិយាយនៅខែកុម្ភៈ ឆ្នាំ 2025 នេះថា "នៅឆ្នាំ 2024 សម្ព័ន្ធមិត្តណាតូបានផ្តល់ជំនួយសន្តិសុខជាង 50 ពាន់លានអឺរ៉ូដល់អ៊ុយក្រែន ដែលស្មើជិត 60% មកពីអឺរ៉ុប និងកាណាដា" ។
