
ទីក្រុងព្រុចសែល៖ មេដឹកនាំអឺរ៉ុបបានប្រមូលផ្ដុំគ្នា ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ដោយកាលពីនៅថ្ងៃសុក្របន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន បានទទួលការវាយប្រហារពីប្រធានាធិបតីអាមេរិក Donald Trump និងអនុប្រធានាធិបតី JD Vance នៅក្នុងការប្រឈមមុខគ្នាដ៏គួរឱ្យភ្ញាក់ផ្អើលនៅសេតវិមាន។
ក្នុងរយៈពេលដ៏ខ្លី នាយករដ្ឋមន្ត្រី និងប្រធានាធិបតីមកពីភាគខាងជើង ខាងត្បូង ខាងកើត និងខាងលិចនៃទ្វីបអឺរ៉ុប បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីគាំទ្រ Zelenskiy និងអ៊ុយក្រែនក្នុងសង្គ្រាមប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីបន្ទាប់ពីការប៉ះទង្គិចគ្នាដ៏មិនធម្មតាជាមួយនឹងលោក ត្រាំ។
បើទោះបីជា បណ្ដាមេដឹកនាំអឺរ៉ុបទាំងអស់មិនបានធ្វើការរិះគន់ប្រធានាធិបតីសហរដ្ឋអាមេរិកដោយផ្ទាល់យ៉ាងណាក៏ដោយ ក៏ការបញ្ចេញមតិរបស់មេដឹកនាំទាំងនោះបានបញ្ជាក់យ៉ាងច្បាស់ថាពួកគេបានគាំទ្រទៅល់ទីក្រុង Kyiv បាត់ទៅហើយ ដែលនេះអាចជាសញ្ញាបង្ហាញពីការបែកបាក់ដ៏ធំរវាងសម្ព័ន្ធមិត្តប្រពៃណីរបស់សហរដ្ឋអាមេរិក និងអឺរ៉ុបជុំវិញសង្រ្គាមចាប់តាំងពីលោក Trump បានត្រលប់មកកាន់តំណែងវិញជាលើកទីពីរ។
គួរបញ្ជាក់ថា មុននេះបន្តិចលោក Trump បានចោទប្រកាន់ Zelenskiy ថាមិនគោរពសហរដ្ឋអាមេរិក។ ហើយមេដឹកនាំទាំងពីររូបនេះត្រូវបានគេរំពឹងថានឹងចុះកិច្ចព្រមព្រៀងដោយសំដៅឲ្យអាមេរិកចូលទៅកាន់រ៉ែកម្ររបស់អ៊ុយក្រែន ជាសំណងដែលអាមេរិកបានផ្ដល់ជំនួយជាថវិកាជាច្រើនទៅដល់អ៊ុយក្រែនប៉ុន្តែ Zelenskiy បានចាកចេញពីសេតវិមានដោយមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះទេ។


