
ម៉ិកស៊ិក៖ ប្រធានាធិបតីរបស់ប្រទេសម៉ិកស៊ិកបាននិយាយកាលពីថ្ងៃចន្ទម្សិលមិញនេះថា ម៉ិកស៊ិកនឹងរងចាំមើលថាតើប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នឹងមានការដកពន្ធដែលលោកបានគ្រោងនឹងដាក់មកលើប្រទេសម៉ិកស៊ិក ដែលជាប្រទេសជិតខាងភាគខាងត្បូងរបស់ខ្លួននៅថ្ងៃអង្គារនេះដែរឬទេ ខណៈដែលពេលនេះ ម៉ិកស៊ិកក៏មានផែនការបម្រុងទុកក្នុងករណីដែលពន្ធចូលដំណើរការផងដែរ។
ប្រធានាធិបតី Claudia Sheinbaum បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននាព្រឹកនេះថា លោកស្រីនឹងនិយាយបន្ថែមទៀតអំពីការសម្រេចចិត្តរបស់លោកស្រីនៅថ្ងៃអង្គារ ប៉ុន្តែថាអ្វីក៏ដោយដែលសហរដ្ឋអាមេរិកសម្រេច ម៉ិកស៊ិកបានត្រៀមខ្លួនរួចរាល់ហើយ។
កាលពីសប្ដាហ៍មុននេះ មន្ត្រីម៉ិកស៊ិកបានជួបជាមួយសមភាគីអាមេរិកនៅទីក្រុងវ៉ាស៊ីនតោនដើម្បីដោះស្រាយគោលនយោបាយពាណិជ្ជកម្ម និងសន្តិសុខ ដែលជាការដេញថ្លៃពីម៉ិកស៊ិកដើម្បីរក្សាការដកពន្ធ។
គួរបញ្ជាក់ថា មូលហេតុដែលលោក ត្រាំ សម្រេចចិត្តថានឹងដាក់ពន្ធទៅលើម៉ិកស៊ិកគឺដោយសារតែលោកបានចោទប្រកាន់ម៉ិកស៊ិក និងកាណាដាថាមិនបានមានវិធានការគ្រប់ជ្រុងជ្រោយដើម្បីបញ្ឈប់លំហូរនៃសារធាតុថ្នាំ fentanyl និងការមកដល់របស់ជនចំណាកស្រុកនៅតាមព្រំដែនរបស់ពួកគេមកកាន់សហរដ្ឋអាមេរិក។


