
ភ្នំពេញ៖ ក្មេងស្រីជាសិស្សសាលា ចំនួន ០៣ នាក់ បានលង់ទឹកស្លាប់ នៅចំណុចកន្លែងលេងទឹកនៅកោះដាច់ដែលជាកន្លែងដែលប្រជាពលរដ្ឋ តែងតែនាំកូនចៅរបស់ខ្លួនទៅលេងទីនោះ។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ០៣និង៤០នាទី រសៀល ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅចំណុចកំពង់ចម្លងពុកឫស្សីកោះដាច់ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុមានសិស្សសាលា ចំនួន ០៧ នាក់ បានមកលេងតំបន់កោះដាច់ ខណៈនោះសិស្ស ចំនួន ០៥ នាក់ បានចុះលេងទឹក និង២នាក់ទៀត នៅខាងលើ ស្រាប់តែមានសិស្សចំនួន ០៣ នាក់ បានចុះលេងចំចំណុចជ្រៅ ហើយសិស្ស២នាក់ទៀតឃើញក៏ស្រវ៉ាឡើងគោកវិញ ក៏នាំគ្នាទៅប្រាប់មនុស្សចាស់ៗអ្នកភូមិ ដើម្បីជួយ គ្នីគ្នារបស់ខ្លួន។
ភ្លាមៗប្រជាពលរដ្ឋបានទៅជួយ និងរាយការណ៍ទៅអាជ្ញាធរ ចុះទៅទីតាំងកើតហេតុ តែជាអកុសល កូនសិស្សសាលាស្រីទាំង០៣នាក់ បានលង់ទឹកស្លាប់បាត់ទៅហើយ៕
