2025-03-28 14:22
30

ភ្នំពេញ៖កម្លាំងសមត្ថកិច្ចចម្រុះដឹកនាំដោយលោកខាំ សុមករា អាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញ បានចុះអនុវត្តដីកា សម្រេចចាត់ចែងជាបណ្ដោះអាសន្ននៅទីតាំងលក់ដូរមួយកន្លែងដែលមានជិត១០០តូប ក្រោយកើតមានរឿងក្ដីក្ដាំគ្នារវាងម្ចាស់ទីតាំងនិងអ្នករកសុីចាក់អាចម៌ដី ហើយចុងក្រោយនេះអ្នកឈ្នះក្ដីគឺជាម្ចាស់ទីតាំង ។ 

ការចុះអនុវត្តដីកាខាងលើនោះបានធ្វើឡើងនាវេលាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅជាប់ផ្លូវជាតិលេខ៤ ភូមិជម្ពូទី១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រាជធានីភ្នំពេញ។ 

សមត្ថកិច្ចខាងលើបានប្រាប់ថា ម្ចាស់បំណុលនៃការអនុវត្តឈ្មោះ ហេង អ៊ុយហុក ភេទប្រុសអាយុ៧៨ឆ្នាំ មានទីលំនៅផ្ទះលេខ៤៦ ផ្លូវ៦បុរីជីពម៉ុង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ដែលមានលោកមេធាវី យួន ប៊ុន ធឿន តំណាងដោយអាណត្តិ ។ 

ចំណែកឯសហកូនបំណុលនៃការអនុវត្ត១,ឈ្មោះ ម៉ិល ប៉ែត ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅផ្លូវជាតិលេខ៤ ភូមិជម្ពូទី១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ២,ឈ្មោះ ហួ ឡុង ភេទប្រុស អាយុ៦០ឆ្នាំ មានទីលំនៅផ្លូវជាតិលេខ៤ ភូមិជម្ពូទី១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ 

សមត្ថកិច្ចខាងលើបានប្រាប់ទៀតថា នៅទីតាំងដែលត្រូវអនុវត្តនោះមានស្តង់លក់ដូរជិត១០០កន្លែង ដែលអាជីវករកំពុងដំណើរការលក់ដូរបន្លែផ្លែឈើបោះដុំពេលយប់រាល់ថ្ងៃ ហើយត្រូវបានកូនបំណុលកាន់កាប់ប្រមូលប្រាក់ឈ្នួល២ឆ្នាំមកហើយ និងត្រូវបានម្ចាស់បំណុលប្ដឹងទៅកាន់អាជ្ញាធរច្រើនលើកច្រើនសារ រហូតដល់តុលាការទៀតផង ។ ប៉ុន្តែកូនបំណុលទាំង២នាក់ខាងលើ អត់ចូលខ្លួនដោះស្រាយ ទើបពេលនេះតុលាការដីកា សម្រេចចាត់ចែងជាបណ្ដោះអាសន្នលេខ១៧៥ ២”ដ.រ ចុះថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ ហើយសមត្ថកិច្ចចម្រុះចុះអនុវត្តនាពេលនេះដោយប្រគល់ទីតាំងនោះទៅឲ្យម្ចាស់បំណុលគ្រប់គ្រងទទួលផលវិញ ។

សមត្ថកិច្ចដដែលបានប្រាប់ទៀតថា រឿងរ៉ាវនោះកើតឡើងដោយសារតែម្ចាស់បំណុលជំពាក់លុយថ្លៃចាក់ដីកូនបំណុល ហើយក៏ត្រូវកូនបំណុលកាន់កាប់ទីតាំងនោះរហូតមក ហើយនៅក្នុងពេលកម្លាំងសមត្ថកិច្ចចុះអនុវត្តដីកានោះកូនបំណុលទាំង២នាក់ពុំមានវត្តមាននៅទីតាំងអនុវត្តនោះទេ។ ពេលនោះសមត្ថកិច្ចបានអានដីកាសម្រេចខាងលើឱ្យអ្នកចូលរួមទាំងអស់ស្តាប់ ហើយម្ចាស់បំណុលនៃការអនុវត្តឈ្មោះ ហេង អ៊ុយហុក ក៏មានវត្តមាននៅទីនោះដែរ ចំណែកអាជីវករបានស្ម័គ្រចិត្តទទួលយកការអនុវត្តតាមដីកាសម្រេចខាងលើ។

សមត្ថកិច្ចបានប្រាប់ទៀតថា ក្រោយពីបានព្រមព្រៀងឯកភាពពីម្ចាស់បំណុលនៃការអនុវត្ត និងអាជីវករបានព្រមព្រៀងគ្នាដូចខាងក្រោម ១. ម្ចាស់បំណុលនៃការអនុវត្តឈ្មោះ ហេង អ៊ុយហុក នឹងមិនបិទផ្សារនេះទេ ហើយបន្តកិច្ចសន្យាជួលកន្លែងលក់ដូរឲ្យប្អូនអាជីវករចាប់ពី៣ឆ្នាំ ទៅ៥ឆ្នាំ ដោយបន្តលក់ដូរលើទីតាំងនេះ។ ២. ដើម្បីជាការសម្រួលបន្ទុកដល់បងប្អូនអាជីវករទាំងអស់ ម្ចាស់បំណុលនៃការអនុវត្តឬគ្រោះ ហេង អ៊ុយហុកស្ម័ត្រចិត្ត និងឯកភាពធ្វើការបញ្ចុះតម្លៃថ្លៃឈ្នួល២០% នៃថ្លៃឈ្នួលដែលធ្លាប់បង់កន្លងមក។ ៣. បងប្អូនអាជីវករទាំងអស់ ត្រូវបង់ប្រាក់ឈ្នួលឱ្យបានទៀងទាត់មកម្ចាស់វែណុលនៃការអនុវត្ត ឬបុគ្គល លគាត់បានអនុញ្ញាត តាមការជូនដំណឹងរបស់ម្ចាស់បំណុលនៃការអនុវត្ត។ ៤. ម្ចាស់បំណុលនៃការអនុវត្តសន្យាថានឹងរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្សារឱ្យបានល្អប្រសើរជាងមុន។

ហេតុនេះយើង អាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចអនុវត្តតាមវីរណាចនៃដីកាសម្រេចខាត់ចែង បណ្តោះអាសន្នលេខ១៧៥៥៥.រ ចុះថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ របស់សាលាដំបូងរាជធានីភ្នំពេញ ខ្លឹមសារ ចខាងក្រោម៖ ១-ចាត់ចែងជាបណ្តោះអាសន្នដោយបង្គាប់ឱ្យសហកូនបំណុលឈ្មោះ ម៉ិល ប៉ែត និងបក្ខពួក ធ្វើ ការចាកចេញពីអចលនវត្ថុ (ដី) ដែលមានទីតាំងស្ថិតនៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខ័ណ្ឌដង្កោ រាជធានីភ្នំពេញ (បច្ចុប្បន្ន នៅជាប់ផ្លូវជាតិលេខ៤ ភូមិជម្ពូវ័នទី១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ) ជាទីតាំងដោះដូរទំនិញបន្លែ-ផ្លែឈើ ដែលមានប័ណ្ណសំគាល់សិទ្ធិកាប់អចលនវត្ថុលេខ ភាព ០៨៦២៩ (លេខ / ០៣) និងលេខ ៤៦៣០ (លេខ M ០៣២១) ចុះថ្ងៃទី២៦ ខែខុសភា ឆ្នាំ២០០៣ ចេញដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ ហើយសហកូនបំណុលត្រូវធ្វើការប្រគល់ទីតាំងនោះឱ្យមកម្ចាស់បំណុលគ្រប់ប្រាប់វិឡេ។ ២-កំណត់ឱ្យម្ចាស់បំណុលឈ្មោះ ហេង អ៊ុយហុក មានសិទ្ធិគ្រប់គ្រងលើទីតាំងដោះដូរទំនិញបន្លែ-ផ្លែឈើ ដែល មានទីតាំងស្ថិតដូចខាងលើនេះ រួមទាំងការប្រមូលថ្លៃឈ្នួលពីអាជីវករទាំងអស់ដែលបានជួលទីតាំងខាងលើនេះជា បណ្តោះអាសន្ន ចាប់ពីពេលនេះតទៅ ៕