2025-04-10 09:01
59

យោងតាមសេចក្តីប្រកាសដ៏គួរឲ្យភ្ញាក់ផ្អើលរបស់លោក Trump លោកបាននិយាយថាលោកនឹងកាត់បន្ថយពន្ធសងសឹក ពីបណ្ដាដៃគូពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកមកត្រឹម 10% វិញប៉ុណ្ណោះ ប៉ុន្តែលើកលែងតែប្រទេសចិន ដោយលោកនឹងធ្វើការតំឡើងរហូតទៅដល់ ១២៥ ភាគរយឯណោះ។ 

ជុំវិញគោលនយោបាយពាណិជ្ជកម្មរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកបានធ្វើឱ្យមេដឹកនាំពិភពលោកមានការងឿងឆ្ងល់ និងធ្វើឱ្យនាយកប្រតិបត្តិអាជីវកម្មមានការភ័យខ្លាច។ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រ រ៉យទ័រ នាថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២៥ នេះ។

គួរបញ្ជាក់ឲ្យដឹងថា លោក Trump បានផ្អាកការយកពន្ធទៅវិញទៅមកលើប្រទេសផ្សេងទៀតសម្រាប់រយៈពេល 90 ថ្ងៃ ប៉ុន្តែចំពោះការយកពន្ធចំនួន 10% លើពាណិជ្ជកម្មនាំចូលគឺនៅតែមាន។ 

ចំណែកប្រទេសចិនដែលបានបញ្ជូនទំនិញដែលមានតម្លៃជិត 440 ពាន់លានដុល្លារទៅសហរដ្ឋអាមេរិកកាលពីឆ្នាំមុនត្រូវបានគាំងម្តងទៀត។ 

ហើយអត្រាយកពន្ធដែលលោក ត្រាំ ដាក់ទៅលើប្រទេសចិនគឺកើនទៅដល់ 124% ឯណោះបន្ទាប់ពីមន្ត្រីក្រុងប៉េកាំងបានបង្កើនការយកពន្ធលើការនាំចូលរបស់សហរដ្ឋអាមេរិកដល់ទៅ 84% នៅមុនថ្ងៃដែលលោក ត្រាំ បានប្រកាសតំឡើងពន្ធបន្ថែម។