2025-04-18 08:59
21

បន្ទាយមានជ័យ ៖ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០២៥ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំកងកម្លាំងចុះជួយជួសជុលផ្ទះបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់នៅក្នុងក្រុងសិរីសោភ័ណ។
ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្ត បានចូលរួមសម្តែងក្តីសោកស្តាយ ចំពោះបាតុភូតគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ ធ្វើឱ្យប៉ះពាល់ដល់ផ្ទះសំបែង ទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋផងដែរ។
ជាមួយគ្នានោះដែរឯកឧត្តម ក៏បានដែលនាំដល់បងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ជាប់ខ្ជួនចំពោះបាតុភូតធម្មជាតិខ្យល់កន្ត្រាក់ រន្ទះ បាញ់ ដែលតែងតែកើតមានជារៀងឆ្នាំ ក្នុងករណីអាកាសធាតុមិនសូវស្រួល ត្រូវរកកន្លែងមានសុវត្ថិភាព ជាពិសេសកុំជ្រកក្រោមដើមឈើ ឬនៅក៏ក្បែរបង្គោលភ្លើង ក្នុងពេលអាកាសធាតុរកកលចង់ភ្លៀងនោះ។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ មានភ្លៀងធ្លាក់លាយលំនឹងខ្យល់កន្រ្តាក់ដែលបានប៉ះពាល់ស្រុក ចំនួន ៣ បណ្ដាលឱ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន៣៧ខ្នង កុដលោក១ខ្នង ជង្រុក ១ខ្នង ឈើផ្លាន១៨ដើម និងស័ង្កសីចំនួន ៤២៣សន្លឹក៕