
នាឱកាសចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំ២០២៥ របស់សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក ដែលរៀបចំនៅ សាធារណរដ្ឋតួកគីយ៉េ ឯកឧត្តមរដ្ឋមន្ត្រី នឹងចូលរួមមហាសន្និបាតប្រចាំឆ្នាំ២០២៥ របស់សមាគម សន្និសីទ ស្តីពីគោលនយោបាយរដ្ឋាភិបាលជាសមាជិករបស់សមាគម និងកិច្ចប្រជុំសំខាន់ៗ ពាក់ព័ន្ធមួយចំនួនទៀត។
ឯកឧត្តមរដ្ឋមន្ត្រី ក៏មានជំនួបទ្វេភាគីជាមួយឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំទេសចរណ៍នៃសាធារណរដ្ឋ កាហ្សាក់ស្ថាន សាធារណរដ្ឋតួកគីយ៉េ និងប្រធានស្ថាប័នដៃគូសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកមួយចំនួន ដើម្បី ពង្រឹងកិច្ចសហប្រតិបត្តិការនិងជំរុញទេសចរអន្តរជាតិមកកាន់កម្ពុជាឱ្យកាន់តែច្រើនឡើងបន្ថែមទៀត។
បន្ថែមលើនេះ តបតាមការអញ្ជើញរបស់ក្រុមហ៊ុនផលិតកម្ម Daubay Production ដែលធ្លាប់ថតភាពយន្តទេសចរណ៍នៅកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រី ក៏នឹងអញ្ជើញចូលរួមកម្មវិធីសម្ពោធភាពយន្តទេសចរណ៍ នៅទីក្រុង Almaty សាធារណរដ្ឋកាហ្សាក់ស្ថាន ព្រមជាមួយជំនួបពិភាក្សាការងារជាមួយ ឯកឧត្តមអនុរដ្ឋមន្ត្រី ក្រសួងទេសចរណ៍ និងកីឡានៃសាធារណរដ្ឋកាហ្សាក់ស្ថាន និងជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន ផលិតកម្ម Daubay Production និងក្រុមផលិតករផ្សេងៗ ដើម្បីជំរុញបន្តថតភាពយន្តទេសចរណ៍បន្ថែមទៀត នៅតាមគោលដៅទេសចរណ៍ដ៏មានសក្តានុពលរបស់កម្ពុជា៕