2025-04-21 15:31
29

ភ្នំពេញ៖ កីឡាការបាល់ទាល់ លោក ទេស សម្បត្តិ ជាអតីតកីឡាករឆ្នើមជម្រើសជាតិរបស់កម្ពុជា ត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្លាប់ក្នុងទឹកស្ទឹងសាក់សំពៅ ជាមួយនឹងម៉ូតូ ADV ០១គ្រឿង បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ករណី ប្រទះឃើញសាកសពអតីតកីឡាករបាល់ទាន់ជម្រើសជាតិនេះ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ នេះ ដែរមានទីតាំងស្ថិតនៅភូមិកំរៀង សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សពកីឡាករ ទេស សម្បត្តិ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ជាមួយម៉ូតូ ម៉ាក ADV មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1KY-4937 នៅក្នុងទឹកស្ទឹង។

សូមជម្រាបថា កីឡាករ ទេស សម្បត្តិ បច្ចុប្បន្នលេងឱ្យក្រុមកីឡាបាល់ទាត់វីសាខា ជាអតីតកីឡាករជម្រើសជាតិឆ្នើមរបស់កម្ពុជា មហាជនដាក់រហស្សនាមថា «ជាកីឡាករ Ramos ស្រុកខ្មែរ»។

សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយមន្ត្រីនៃការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកពិនិត្យកោសល្យវិច័យទៅលើសព និងប្រគល់ជូនគ្រួសារធ្វើបុណ្យតាមប្រពៃណី៕