
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានជំរុញ និងលើកទឹកចិត្តឱ្យរដ្ឋបាលរាជធានី-ខេត្តទាំងអស់ អង្គការសហជីពជួយផ្សព្វផ្សាយអំពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យយ ឱ្យមកចុះឈ្មោះចូលរៀនឱ្យបានច្រើន ដើម្បីពលរដ្ឋអាចទទួលបានបំណិតជីវិត មានជំនាញមួយច្បាស់លាស់សម្រាប់ខ្លួនឯង ដើម្បីប្រកបកិច្ចការងារចិញ្ចឹមជីវិ ស្របតាមគោលនយោបាយធ្វើយ៉ាងណាឱ្យបាន ១,៥ លាននាក់ក្នុងមួយឆ្នាំ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា៖ «ចំពោះកូនចៅប្រជាពលរដ្ឋ ដែលបោះបង់ការសិក្សា ត្រូវតែមានបំណិនច្បាស់លាស់មួយក្នុងខ្លួន ដើម្បីយកការងារ និងទទួលបានប្រៀវត្សរ៍សមរម្យ។ សម្តេចលើកទឹកចិត្ត និងជំរុញគ្រប់អ្នកពាក់ព័ន្ធទាំងជួយផ្សព្វផ្សាយ ព្រោះការរៀនជំនាញនេះរដ្ឋមិនតម្រូវឱ្យបង់លុយនោះទេ ថែមទាំងជួយឧប្ថម ២៨ម៉ឺនរៀនក្នុងមួយខែមិនច្រើនទេ ប៉ុន្តែកាលមុខយើងត្រូវបង់លុយ ដើម្បីរៀនជំនាញ តែពេលនេះរៀនមិនអស់លុយហើយរដ្ឋបង់លុយឱ្យទៀត»។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា៖ «ការគិតគូរបស់រដ្ឋាភិបាលចង់ឱ្យប្រជាពលរដ្ឋមានជំនាញពិតប្រាកដ ដើម្បីងាយស្រួលរកការងារធ្វើ ដូច្នេះយុវជនយើងចំណាយពេលតែប៉ុន្មានខែទទួលបានជំនាញច្បាស់លាស់ ដើម្បីប្រកបកិច្ចការងារចិញ្ចឹមជីវិត»។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា៖ «គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ កម្មវិធីបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ មានអ្នកស្នើចុះ ឈ្មោះចូលរៀនប្រមាណ ១១.៣ ម៉ឺននាក់, សិស្សកំពុងសិក្សា និងបញ្ចប់ការសិក្សាប្រមាណ ៧,២ ម៉ឺននាក់, និងសិស្សទទួលបានការងារធ្វើប្រមាណ ១.៦ម៉ឺននាក់៕