2025-04-27 13:30
13

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានលើកឡើងថា៖ «ឃើញគោលនយោបាយស្រក់ទឹកមាត់ ប៉ុន្ដែពេលឃើញការអនុវត្តស្រក់ទឹកភ្នែក»។ សម្តេចធិបតីថ្លែងបែបនេះ ក្នងឱកាសជួបសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ប្រមាណជិត ៦ពាន់នាក់ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ នេះ។ 

សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា៖ «សម្តេចបានឱ្យតាមដានជាប់ជាប្រចាំចំពោះការអនុវត្តគោលនយោបាយដែលរាជរដ្ឋាភិបាលបានដាក់ចេញចៀសវាងការអនុវត្តផ្ទុយពីគោលនយោបាយ ដើម្បីអនុគ្រោះដល់ការវិនិយោគ ឬវិស័យផ្សេងៗ»

នាឱកាសនោះ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានអញ្ជើញផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ ប្រគល់ពានរង្វាន់ ជូនដល់ សហគ្រាសដែលទទួលបានជ័យលាភី «សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ» និងថតរូបអនុស្សាវរីយ៍ ជាមួយថ្នាក់ដឹកនាំ សមាជិសមាជិការនៃសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ដែលបានចូលរួមក្នុងកម្មវិធីប្រកបដោយភាពស្និទ្ធស្នាល និងបរិយាកាសរីករាយផងដែរ៕