
ភ្នំពេញ៖ ថ្លែងកនុងឱកាសជួបសំណេះសំណាលជាមួយអង្គការសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ប្រមាណជិត ៦ពាន់នាក់ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានលើកឡើងថា៖ «អង្គការសហជីព អង្គការវិជ្ជាជីវៈទាំងអស់ ត្រូវធ្វើយ៉ាងជាតំណាង អនុវត្តប្រតិបត្តិការអត្ថប្រយោជន៍កម្មករ-កម្មការិនី ចូលរួមរកវិធីដោះស្រាយទាំងអស់គ្នា ជាពិសេសការងារលំបាក ត្រូវផ្អែក និងអនុឡោមស្របតាមច្បាប់»។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា៖ «អង្គការសហជីព អង្គការវិជ្ជាជីវៈ ត្រូវយកវិជ្ជាជីៈអនុវត្តតាមអនុឡោមក្នុងក្រមខ័ណ្ឌវិជ្ជាជីវៈ កុំយកការងារនយោបាយចូលឡូកឡំជាមួយការងាររបស់សហជីពឱសោះ ទើបយើងអាចដោះស្រាយបញ្ហាដោយភាតរភាពជាមួយគ្នា»។
សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា៖ រដ្ឋាភិបាល និងសហជីពមិនមែនជាគូសត្រូវទេ ត្រូវរួមគ្នាដោះស្រាយយកអត្ថប្រយោជន៍រួមទាំងនយោជិត ទាំងនយោជក់ គឺជាគ្រួសារតែមួយ។ បើមានវិវាទយើងត្រូវស្វែងរកវិធីដោះស្រាយ ដើម្បីការពារកុំឱ្យផ្ទះយើងវាឆេះ ប៉ុន្តែបើរោងចក្របិទ្វាយើងត្រូវរកវិធីដោះស្រាយគ្នា ភាគីរោងចក្រដោះស្រាយយ៉ាងណា រដ្ឋជួយប៉ះប៉ូវយ៉ាង ដើម្បីជួយគ្នា ហើយកុំជឿអ្នកដែលបំផុសបំផិលបង្កើតឱ្យមានបញ្ហាស្មុកស្មាញពិបាកដោះស្រាយ ព្រោះការដាក់លក្ខខ័ណ្ឌហួសអ្វីដែលច្បាប់បានអនុញ្ញាត»៕