
BREAKING: កាសែតថៃ Khaosod ចេញផ្សាយមុននេះបន្តិចថា មានករណីបាញ់ប្រហារគ្នានៅទីក្រុងបឹងកក ប្រទេសថៃ មនុស្ស៥នាក់ស្លាប់៖ ក្នុងនោះរួមមមាន សន្តិសុខ, អាជីវករ និងជនល្មើស ក្រោយធ្វើសកម្មភាពឃាតករបានបញ្ចប់ជីវិតតាមក្រោយនៅផ្សារចតុមុខ។ ហេតុការនេះបណ្តាលឲ្យស្លាប់៥នាក់ ក្នុងនោះមានសន្តិសុខ៣នាក់ ស្លាប់២នាក់ របួស១នាក់ និងអាជីវករម្នាក់ ក្រោយកើតហេតុប៉ូលិសថៃចុះពិនិត្យកន្លែងកើតហេតុភ្លាមៗ ។
ហេតុការនេះកើតឡើងនៅវេលាម៉ោង ១២:៣១ រសៀល នៅថ្ងៃទី28 ខែកក្កដា ឆ្នាំ 2025 ក្នុងឧប្បត្តិហេតុបាញ់ប្រហារនៅផ្សារមួយកន្លែងផ្លូវ Kamphaeng Phet សង្កាត់ Chatuchak ស្រុក Chatuchak ទីក្រុងបាងកក ។
ការសែតដ៏ដែលបន្តថា ជនល្មើសមានវ័យចំណាស់ទំនងជាយោធា ក្រោយធ្វើការបាញ់ប្រហារ ជនល្មើសព្យាយាមរត់គេចខ្លួន ពីកន្លែងកើតហេតុ តែត្រូវបានប៉ូលីសថៃចុះឡោមព័ទ្ធតំបន់នោះភ្លាមៗ ទើបធ្វើឲ្យជនល្មើសគ្មានជម្រើសទើបសម្រេចចិត្ត បញ្ចប់ជីវិតដោយបាញ់សម្លាប់ខ្លួនឯងភ្លាមៗ ។


