2025-08-04 12:21
8

ខេត្តតាកែវ:  នារីជនរងគ្រោះដង្ហើយរកយុត្តិធម៌ ក្នុងករណីប៉ុនប៉ងឃាតកម្មដោយជនសង្ស័យបាន បើករថយន្តបំបុកជនរងគ្រោះពីក្រោយ បណ្ដាលឲ្យជនរងគ្រោះរបួសធ្ងន់ តាំងពីកើតហេតុ រហូតដល់បច្ចុប្បន្ននេះ ជិតកន្លះខែទៅហើយ ស្ងាត់ឈឹងគ្មានពន្លឺយុត្តិធម៌ សោះ ។ ពេលនេះ ជនរងគ្រោះទទួចស្នើសុំសមត្ថកិច្ចជួយពន្លឿនការស្វែងរកចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ផង។

តាមការរៀបរាប់ពីជនរង ឈ្មោះ ម៉ៅ ម៉ារី ភេទស្រី អាយុ២៣ឆ្នាំ រស់នៅភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ បានឲ្យដឹងថា នៅយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង០១និង៣០នាទី ខ្លួនបានបើកបរម៉ូតូតាមផ្លូវជាតិលេខ២ ចេញពីកម្មវិធីជួបជំមិត្តភក្រ លុះមកដល់មុខវិទ្យាល័យជាស៊ីមតាកែវ ស្រាប់តែមានរថយន្តមួយគ្រឿងជិះមកបំបុកពីក្រោយពេញទំហឹងបណ្តាលឲ្យខ្លួន និង អ្នករួមដំណើរពីក្រោយម្នា្កក់រងរបួសធ្ងន់ទាំងពីរនាក់ក្បែរស្លាប់រស់។

ជនរងគ្រោះបានបញ្ចាក់ថា រយន្តដែលបើកបំបុកប៉ុនប៉ងសម្លាប់ខ្លួន ម៉ាកកាំមេរី ហាយប្រីត ពណ៌ស ស្លាក់លេខ ភ្នំពេញ 2AQ 9945 បើកបរដោយឈ្មោះ ញីវ គឹមសាន (ហៅ កាក់) ហើយក្រោយពេលបង្កគ្រោះថ្នាក់ជនសង្ស័យបានបើករថយន្តទៅប្លុងចោលនៅនៅ ធម្មវិន័យ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ និងរត់គេចខ្លួនបាត់ស្រម៉ោល មកដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥នេះ នៅមិនទាន់ស្វែងរកឃើញនៅឡើយ។ ករណីនេះដែរ លោក ឥន្ធ មណ្ឌល អធិការនគរបាលក្រុងដូនកែវ បានឲ្យដឹងថា ចាប់តាំងពីថ្ងៃកើតហេតុកម្លាំងលោកបានចុះទៅដល់លំនៅដ្ឋានជនសង្ស័យដែរ តែជនសង្ស័យខាងលើបានរត់គេចខ្លួនបាត់។

លោកបន្ថែមថា ជំនាញលោកបានចេញលិខិតអញ្ជើញជនសង្ស័យមកអធិការដ្ឋានដើម្បីដោះស្រាយដែរ តែនៅមិនព្រមចូលខ្លួន មកដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥នេះ ដូច្នេះលោកមានតែ បញ្ជូនសំណុំរឿងឡើងទៅថ្នាក់លើ ដើម្បីចាត់ការតាមនីតិវិធីបន្តទៀត៕