
ឧត្តមានជ័យ៖ នារសៀល ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥នេះ បណ្ដាអង្គទូតបរទេស និងទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ (UN) សរុបចំនួន ១៥ ស្ថាប័ន រួមមាន អង្គការសុខភាពពិភពលោក (WHO) និងអង្គការពាក់ព័ន្ធផ្សេងទៀត បានចុះត្រួតពិនិត្យដល់ទីតាំងផ្ទាល់ នៅជំរុំជនភៀសសឹក «បន្ទាយអំពិល» ស្ថិតក្នុងវត្តថ្មកំបោរ ភូមិពោធិ៍ចាស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
សូមជម្រាបជូនថា បណ្ដាអង្គទូតដែលបានអញ្ជើញចុះត្រួតពិនិត្យទីតាំងផ្ទាល់នៅជំរុំជនភៀសសឹកនេះ មានចំនួន ១១ ប្រទេស និងទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិសរុបប្រមាណ ១៥ ស្ថាប័ន។
តាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិ នៅថ្ងៃពុធ ទី០៦ ខែសីហា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា៖ បច្ចុប្បន្នភាពអំពីស្ថានភាពនៃចំនួនជនភៀសសឹក ចាប់តាំងពីពេលមានការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធរវាងកងទ័ពកម្ពុជា និងថៃ កាលពីព្រលឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ រហូតត្រឹមថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ១៨និង៣០នាទី សរុបរួមចំនួនជាង ១២ ម៉ឺននាក់រួមមាន ខេត្តឧត្តរមានជ័យ ចំនួន ៣៤ ០២៧ នាក់, ព្រះវិហារ ចំនួន ៤២ ០១៦ នាក់, បន្ទាយមានជ័យ ចំនួន ៨ ៥០៥ នាក់, ពោធិ៍សាត់ ចំនួន ៩០៦ នាក់


