2025-08-09 09:44
41

កណ្តាល៖ ជនឆ្លៀតឱ្យកាសក្រុមបង្កើតផេកឈ្មោះ ៖«ប្រព័ន្ធដោះស្រាយការងារ» ធ្វើសកម្មភាពបោកលុយពីបងប្អូនប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃវិញ តាមរយៈសន្យាថា ស្វែងរកការងារឱ្យធ្វើ តែតម្រូវឲ្យបង់លុយមុនសិន តែចុងក្រោយជាប់ខ្មោះ ចំនួន ០៧នាក់ និងបក្ខពួកមួយចំនួនកំពុងរត់ខ្លួនបាត់តែ។ 
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ ស្ថិតនៅភូមបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ពាក់ព័ន្ធករណីនេះ មានជនរងគ្រោះជាពលករមាន ចំនួន ០៧ នាក់ (ស្រី២នាក់) មានឈ្មោះ៖ 

១- ឈ្មោះ សុន សុហស្ប ភេទប្រុស អាយុ២៦ឆ្នាំ ជាកម្មករ ទីលំនៅបច្ចុប្បន្នរស់នៅភូមិល្បើក ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង (អស់ទឹកប្រាក់១៥ម៉ឺនរៀល) ។ 
២- ឈ្មោះ ជាន ដេត ភេទប្រុស អាយុ២៤ឆ្នាំ ជាកម្មករ ទីលំនៅបច្ចុប្បន្នរស់នៅភូមិល្បើក ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង (អស់ទឹកប្រាក់១៥ម៉ឺនរៀល)។ 
៣- ឈ្មោះ ស៊ី សៅនី ភេទប្រុស អាយុ២២ឆ្នាំ ជាកម្មករ ទីលំនៅបច្ចុប្បន្នរស់នៅភូមិចក ឃុំចក ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង (អស់ទឹកប្រាក់១៥ម៉ឺនរៀល)។ 
៤- ឈ្មោះ ផាន់ សម្បូរ ភេទប្រុស អាយុ១៨ឆ្នាំ ជាកម្មករ ទីលំនៅបច្ចុប្បន្នរស់នៅភូមិពាម្រះ ឃុំចក ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង (អស់ទឹកប្រាក់១៥ម៉ឺនរៀល) ។ 
៥- ឈ្មោះ ស៊ឺ សុណាង ភេទប្រុស អាយុ១៩ឆ្នាំ ជាកម្មករ ទីលំនៅបច្ចុប្បន្ន រស់នៅភូមិពាម្រះ ឃុំចក ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង (អស់ទឹកប្រាក់១៥ម៉ឺនរៀល)។ 
៦- ឈ្មោះ ជាន គាលី ភេទស្រី អាយុ២២ឆ្នាំ ជាកម្មករ ទីលំនៅបច្ចុប្បន្នរស់នៅភូមិល្បើក ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង (អស់ទឹកប្រាក់១៥ម៉ឺនរៀល) ។ 
៧- ឈ្មោះ វ៉ានសុចាន់ ភេទស្រី អាយុ២២ឆ្នាំ ជាកម្មករ ទីលំនៅបច្ចុប្បន្នរស់នៅភូមិថ្មកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង (អស់ទឹកប្រាក់១៥ម៉ឺនរៀល) ។
ចំពោះពលករ និងកម្មករ ចំនួន ២៣ នាក់ (ស្រី១១នាក់) ផ្សេងទៀត ដែលមកដាក់ពាក្យរកការងារធ្វើនៅចំណុចកើតហេតុនោះពុំទាន់បានបង់ប្រាក់លើសេវានៅឡើយ ដោយមានការអន្តរាគមន៍ពីកម្លាំងសមត្ថកិច្ចទាន់ពេលវេលា។ 

តាមរបាយការណ៍បានឱ្យដឹងថា ក្រុមជនសង្ស័យមាន ចំនួន ០៧ នាក់ ស្រី០២នាក់ ឃាត់ខ្លួនរួមមាន៖ 
១- ឈ្មោះនួន រតន: ភេទប្រុស អាយុ ២១ ឆ្នាំ ជាបុគ្គលិក ស្នាក់នៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល (ឃាត់ខ្លួនគ្មានសារធាតុញៀនក្នុងទឹកនោម)។ 
២- ឈ្មោះ រិន ភារ: ភេទប្រុស អាយុ២៦ឆ្នាំ ជាអ្នកគ្រប់គ្រង ស្នាក់នៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល (គេចខ្លួនមេក្លោង) ។ 
៣- ឈ្មោះ អៀង ឈុនលៀង ភេទប្រុស អាយុ៤២ឆ្នាំ ជាអ្នកផ្សព្វផ្សាយ ស្នាក់នៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល (គេចខ្លួនមេក្លោង)។ 
៤- ឈ្មោះ អេន ភិរម្យ ភេទប្រុស អាយុ២៩ឆ្នាំ ជាបុគ្គលិក ស្នាក់នៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល (គេចខ្លួន)។ 
៥- ឈ្មោះ គ្រីយ៉ា សារ៉ី ភេទប្រុស អាយុ២២ឆ្នាំ ជាបុគ្គលិក ស្នាក់នៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល(គេចខ្លួន) ។ 
៦- ឈ្មោះ អូ សូនីតា ភេទស្រី អាយុ១៧ឆ្នាំ ជាបុគ្គលិក ស្នាក់នៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល(គេចខ្លួន) ។
៧- ឈ្មោះ ថុល គីមហ័ង ភេទស្រី អាយុ២២ឆ្នាំ ជាបុគ្គលិក ស្នាក់នៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល(គេចខ្លួន) ។ 

ចំពោះជនរងគ្រោះទាំង០៧នាក់ ដែលបានចាញ់បោកទឹកប្រាក់អស់ សរុបចំនួន ១,០៥០,០០០៛ (មួយលានប្រាំម៉ឺនរៀល)។ 
សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ ជនរងគ្រោះបានលេងហ្វេសប៊ុកក៏ឃើញផេករបស់ក្រុមជនសង្ស័យដែលមានឈ្មោះ ៖«ប្រព័ន្ធដោះស្រាយការងារ» បានផុសជ្រើសរើសកម្មករធ្វើការងារដោយភ្ជាប់ជាមួយលេខទូរសព្ទសម្រាប់ទំនាក់ទំនងផងដែរ ។ រួចក្រុមជនរងគ្រោះក៏បានទាក់ទងតាមលេខទូរសព្ទ 071 4656 416 ដើម្បីសួរនាំពីព័ត៌មានអំពីការងារ ។ 

លុះដល់ថ្ងៃកើតហេតុ ក្រុមជនរងគ្រោះបានចេញពីស្រុកកំណើតរបស់ខ្លួន ឡើងទៅដល់ទីតាំងចំណុចកើតហេតុ ពេលមកដល់បក្សពួកជនសង្ស័យ ក៏បានសម្ភាស៍ក្រុមជនរងគ្រោះម្នាក់ម្ដងៗ រួចបក្សពួកជនសង្ស័យ ក៏បានទារថ្លៃឯកសារពីក្រុមជនរងគ្រោះក្នុងម្នាក់ ចំនួន ៥ ម៉ឺនរៀល។ បន្ទាប់មកជនសង្ស័យឈ្មោះ ថុល គីមហ័ង បាននាំក្រុមជនរងគ្រោះទៅទីតាំងរោងចក្រដែលត្រូវធ្វើការស្ថិតនៅទឹកដីស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ក្រោយពេលចេញពីរោងចក្រ ជនសង្ស័យឈ្មោះ ថុល គីមហ័ង ក៏បានបន្តជូនក្រុមជនរងគ្រោះទៅជួលផ្ទះដែលនៅក្បែរនោះរោងចក្រនោះ ក្រោយមក ជនសង្ស័យឈ្មោះ ថុល គីមហ័ង បានតម្រូវឲ្យក្រុមជនរងគ្រោះបង់ប្រាក់កក់មុន ចំនួន ២០ ម៉ឺនរៀល និងប្រាក់ប្រចាំខែ ចំនួន ៤៨ ម៉ឺនរៀល ពេលនោះ ក្រុមជនរងគ្រោះក៏បានរៃលុយឲ្យទៅជនសង្ស័យឈ្មោះ ថុល គីមហ័ង បន្ថែមទៀត។ លុះដល់ព្រឹកថ្ងៃទី០៧ខែ ឆ្នាំដដែល វេលាម៉ោង ០៦និង៣០នាទី ក្រុមជនរងគ្រោះក៏បានទៅដល់ទីតាំងរោងចក្រដែលត្រូវធ្វើការពេលទៅដល់ ស្រាប់តែខាងរដ្ឋបាលរោងចក្រអនុញ្ញាតឲ្យជនរងគ្រោះធ្វើការតែ០២នាក់ប៉ុណ្ណោះ ។ 

ពេលនោះ ក្រុមជនរងគ្រោះក៏បានទាក់ទងទៅជនសង្ស័យឈ្មោះ ថុល គីមហ័ង ដើម្បីសួរនាំ តែទាក់ទងពុំបានឡើយ ដោយក្រុមជនរងគ្រោះ មិនអស់ចិត្ត ក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលបែកចានតែម្តង។ 

តាមចម្លើយសារភាពរបស់ជនសង្ស័យ ឈ្មោះ នួន រតន: បានឆ្លើយថា ខ្លួននឹងបក្សពួកបានបើកទីតាំងចុះឈ្មោះទទួលពាក្យសុំធ្វើការខាងលើរយៈពេល០៤ខែកន្លងមកហើយ។ ជារៀងរាល់ថ្ងៃ កម្មករដែលមកដាក់ពាក្យសុំធ្វើការងារនៅកន្លែងរបស់ខ្លួន ភាគច្រើនជាពលករចំណាកស្រុកដែលត្រឡប់មកពីប្រទេសថៃ និងប្រទេសម៉ាឡេស៊ី វិញ។ ក្រោយពីខ្លួនបានឲ្យពាក្យទៅកម្មករ ក្រុមកម្មករត្រូវបំពេញបែបបទដាក់ពាក្យរួច ហើយត្រូវបង់ថ្លៃឯកសារចំនួន៥ម៉ីនរៀល ទើបក្រុមការងារខ្លួន បែងចែកឲ្យទៅធ្វើការនៅតាមទីតាំងរោងចក្រនានា ។ 

បច្ចុប្បន្ន ក្រុមជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់ និងកំពុងបន្តស្រាវជ្រាវតាមចាប់បក្សពួកដែលនៅសេសសល់ទៀត មកអនុវត្តតាមនិតីវិធីច្បាប់៕