2025-08-09 10:34
39

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា៖ «ស្នូរគ្រាប់កាំភ្លើងបានស្ងប់ស្ងាត់ចាប់តាំងពីមានកិច្ចព្រមព្រៀងបទឈប់បាញ់បានចូលជាធរមាននៅពាក់កណ្តាលយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥»។

ក៏ប៉ុន្តែយ៉ាងណាក៏ដោយ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានកត់សម្គាល់ថា «សង្គ្រាមព្រំដែនកម្ពុជា-ថៃ បានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធ មកជាសង្រ្គាមប្រើប្រាស់ជំពាមកៅស៊ូបាញ់ដោយគ្រាប់ឃ្លី និងកូនដុំដែក»។ 

នេះជាការលើកឡើង របស់ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ធ្វើឡើងនៅក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃសៅរ៍ ទី០៩ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី៕