
ថៃ៖ ឧត្តមសេនីយ៍ឯក Boonsin Phadklang មេបញ្ជាការយោធភូមិភាគទី២ ថៃ បានចុះទៅពិនិត្យមូលដ្ឋានទ័ពជួរមុខនៅតាមព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃពុធម្សិលមិញ ដើម្បីតាមដានស្ថានការណ៍ និងលើកកំពស់ស្មារតីកងទ័ពចំពេលមានភាពតានតឹងកំពុងកើនឡើង។
តាមការចេញផ្សាយពីកាសែតថៃ The Nation នៅថ្ងៃទី១៤ សីហា នេះបានឲ្យដឹងថា មេទ័ពភូមិភាគទី២ ថៃ រូបនេះក៏បានផ្តល់អាហារ ការលើកទឹកចិត្ត រួមទាំងយ័ន្តពហុរាម៉ាន់ដែលជាយ័ន្តដ៏ពិសិដ្ឋសម្រាប់ការពារជីវិត បន្ថែមកម្លាំង និងនាំមកនូវសំណាងល្អ ដល់ទាហានថៃម្នាក់មួយៗថែមទៀតផង៕
