
ថៃ៖ មេបញ្ជាការយោធភូមិភាគទី២ ថៃ ឧត្តមសេនីយ៍ទោ Boonsin Padklang បានបញ្ជាក់នៅថ្ងៃទី១៤ ខែសីហា នេះថា លោកមិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការបើកច្រកព្រំដែនកម្ពុជា-ថៃទេ។ ក្នុងការថ្លែងបញ្ជាក់ មេទ័ពរូបនេះបន្តដោយនិយាយលេងសើចថា ខ្លួននឹងបិទរហូតដល់ពេលចូលនិវត្តន៍។ នេះបើតាមការចេញផ្សាយពីសារព័ត៌មានស្រុកថៃ Khaosod។
មេបញ្ជាការយោធភូមិភាគទី២ ខាងលើ បន្ថែមថា លោកនៅតែមានការប្រុងប្រយ័ត្នចំពោះគ្រាប់មីន និងកែសម្រួលវិធីល្បាតដើម្បីប្រើឧបករណ៍ពិសេស និងបន្តអះអាងដោយអំនួតថា ប្រាសាទតាក្របីជាកម្មសិទ្ធិរបស់ប្រទេសថៃ ហើយលោកត្រូវតែរកមធ្យោបាយដើម្បីយកមកវិញ៕