2025-08-14 13:59
9

ថៃ៖ វេលាម៉ោង៩៖៤០នាទីព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា អតីតនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងវប្បធម៌ លោកស្រី Paetongtarn Shinawatra បានទៅអគារសភា ដើម្បីត្រួតពិនិត្យថ្ងៃទី២ នៃកិច្ចប្រជុំសភា ដើម្បីពិនិត្យលើសេចក្តីព្រាងច្បាប់ចំណាយថវិកាឆ្នាំ២០២៦។

នៅពេលអ្នកសារព័ត៌មានសួរអំពីការកោះហៅរបស់តុលាការធម្មនុញ្ញ ចំពោះលោកស្រី នៅថ្ងៃទី ២១ ខែសីហា ខាងមុខ ក្នុងករណីបែកធ្លាយវីដេអូឃ្លីបសំឡេងនៃការសន្ទនាជាមួយសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ថា តើលោកស្រីនឹងទៅតាមការកោះហៅដោយខ្លួនឯង ហើយធានាចំពោះសាធារណជន និងសមាជិកសភាបក្សថានឹងតស៊ូដល់នាទីចុងក្រោយដែរឬទេចំពោះករណីខាងលើ? 

អតីតនាយករដ្ឋមន្ត្រីរូបនេះ ឆ្លើយមួយម៉ាត់យ៉ាងខ្លីថា "ថ្ងៃទី ២១ សីហា ជាថ្ងៃកំណើតរបស់ខ្ញុំ"។

រាល់សំណួរដែលអ្នកកាសែតលើកឡើង ពាក់ព័ន្ធនឹងរឿងដែលតុលាការកោះហៅ លោកស្រី Paetongtarn បានបដិសេធមិនឆ្លើយសំណួរទាំងអស់ បែរជាងាកទៅនិយាយជាមួយលោកស្រី Manaporn Charoensri អនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន ដែលកំពុងរង់ចាំទទួលខ្លួន និងបានដើរឡើងទៅបន្ទប់ទទួលភ្ញៀវក្នុងអគារសភាភ្លាមៗ៕