
ថៃ៖ មហាសេដ្ឋីថៃ និងជាអតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ បានទៅដល់តុលាការកំពូល នៅព្រឹកថ្ងៃអង្គារ ទី០៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ដើម្បីស្តាប់ការប្រកាសសាលក្រមរបស់តុលការកំពូល ក្នុងសំណុំរឿងព្រហ្មទណ្ឌ។
សូមជ្រាបថា នៅថ្ងៃទី០៩ ខែកញ្ញានេះ តុលាការកំពូលថៃ គ្រោងនឹងប្រកាសលទ្ធផលនៃការស៊ើបអង្កេតលើការអនុវត្តទោសដាក់ពន្ធនាគារប្រឆាំងនឹងលោក ថាក់ស៊ីន អតីតនាយករដ្ឋមន្ត្រី ទាក់ទងនឹងពេលវេលាដែលគាត់នៅជាទណ្ឌិតម្នាក់ ហើយទទួលការព្យាបាលនៅបន្ទប់ VIP ក្នុងមន្ទីរពេទ្យប៉ូលិសនៅជាន់ទី១៤ ជំនួសឲ្យការជាប់ពន្ធនាគារ។
អ្នកគាំទ្រ និងក្រុមគ្រួសាររបស់លោក ថាក់ស៊ីន រួមទាំងអតីតនាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រ ក៏មានវត្តមាននៅទីនោះផងដែរ៕


