
ទីបំផុត! អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ ត្រូវបានតុលាការកំពូល បានសម្រេចថា «ការស្នាក់នៅរយៈពេល៦ខែរបស់លោក នៅក្នុងមន្ទីរពេទ្យឯកជនមួយកាលពីឆ្នាំ២០២៣ មិនអាចរាប់បញ្ចូលក្នុងពន្ធនាគារបានទេ ដោយបញ្ជាឲ្យគាត់ត្រឡប់ទៅពន្ធនាគារវិញ និងអនុវត្តទោសដែលនៅសល់»។
នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥នេះ តុលាការកំពូលបានចេញដីកាសម្រេចអនុវត្តទោសអតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា រយៈពេល១ឆ្នាំ ដោយចាប់ផ្តើមអនុវត្តពីថ្ងៃនេះតទៅ ដោយចង្អុលបង្ហាញថា នីតិវិធីនៃការព្យាបាល និងផ្ទេរបុគ្គលិកមិនបានគោរពទៅតាមបទប្បញ្ញត្តិរបស់នាយកដ្ឋានកែប្រែទេ។
បច្ចុប្បន្នលោក ថាក់ស៊ីន មានវ័យ ៧៦ឆ្នាំ ត្រូវប្រឈមមុខនឹងការកាត់ក្ដីអំពើពុករលួយ និងការរំលោភបំពានលើការកាន់អំណាច ហើយលោក ថាក់ស៊ីន ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈ៨ឆ្នាំ និងក្រោយមកត្រូវបានកាត់បន្ថយមកត្រឹម១ឆ្នាំវិញ ដោយមានការលើកលែងទោសពីព្រះមហាក្សត្រ។ ប៉ុន្តែជំនួសឲ្យការស្នាក់នៅក្នុងពន្ធនាគារ លោក ថាក់ស៊ីន ត្រូវបានផ្លាស់ទៅមន្ទីរពេទ្យ VIP ស្នាក់នៅជាន់ទី១៤ ក្នុងរយៈពេល៦ខែ មុនពេលត្រូវបានដោះលែងឲ្យនៅក្រៅឃុំ៕


