2025-10-01 12:42
29

ថៃ៖  សង្ស័យតែច្រលរឆ្វេងវ៉ៃស្ដាំទេដឹង! គ្រាន់តែងតាំងមេបញ្ជាការកងព័ទថ្មីភ្លាម ថៃអ៊ួតក្ដែងៗយកម៉ាចាស់ដៃតែម្ដង  ថាកងទ័ពកម្ពុជាប្រាដកជា <<ភ័យឡើងញ័រខ្លួន>> ជាក់ជាមិនខាន ព្រោះតែមេបញ្ជាការភូមិភាគ ទី១ និង២ថៃ ដែលទើបនិងឡើងកាន់ដំណែងនេះខ្លាំង ហើយមានជំនាញក្នុងយុទ្ធសាស្ត្រព្រំដែនជម្លោះ និងបទពិសោធន៍ប្រយុទ្ធយ៉ាងទូលំទូលាយ ក្នុងការដឹកនាំដោយបញ្ជាផ្ទាល់នៃការប៉ះអង្គិចគ្នារយៈពេល៥ថ្ងៃ ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ កាលពីខែកក្កដាកន្លងមកនេះ។  នេះបើតាមការចេញផ្សាយរបស់កាសែត The Nation នាថ្ងៃទី៣០ កញ្ញា ផ្អែកតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់កងទ័ពថៃ បានប្រកាសថា ប្រទេសកម្ពុជានឹងញ័រ [ដោយភ័យខ្លាច] ពេលដែលជួបជាមួយមេបញ្ជាការថ្មីនៃតំបន់កងទ័ពទីមួយ និងតំបន់កងទ័ពទីពីររបស់ថៃ ហើយពួកគេនឹងឡើងកាន់តំណែងជាផ្លូការ នៅថ្ងៃទី១ ខែតុលានេះតទៅ  ។

កងព័ទភូមិន្ទថៃសម្រេចតែងតាំងលោក Worayos Luangsuwan ជាមេបញ្ជាការកងទ័ពភូមិភាគ១ ដោយលោកមានបទពិសោធន៍ជាច្រើនទសវត្សរ៍ ក្នុងប្រតិបត្តិការនៅក្នុងខេត្តស្រះកែវ និងចំណេះដឹងស៊ីជម្រៅអំពីកងទ័ពកម្ពុជា។ លោកឧត្តមសេនីយ Weerayut Raksilp,  ត្រូវបានតែងតាំងជាមេបញ្ជាការកងទ័ពភូមិភាគទីពីរ  ព្រោះលោកមានបទពិសោធន៍យូរមកហើយ នៅក្នុងខេត្តជាប់ព្រំដែនភាគឦសាន។ លោកដឹកនាំប្រយុទ្ធដោយផ្ទាល់ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃនាពេលថ្មីៗនេះ  ហើយធ្លាប់ធ្វើការនៅក្នុងគណៈកម្មាធិការព្រំដែនរួម គណៈកម្មាធិការព្រំដែនទូទៅ និងគណៈកម្មាធិការព្រំដែនក្នុងតំបន់ទៀតផង សូមបញ្ជាក់ថាលោក Weerayut ឡើងកាន់ដំណែងបន្តពីលោក Boonsin Padklang ដែលចូលនិវត្តន៍នៅថ្ងៃទី៣០ ខែកញ្ញានេះ និងជាមនុស្សជំនិតលោក  Padklang ។  

មែនតែនទៅផ្អែមតាមខ្លឹមសារសំណេរដែលកងទ័ពភូមិន្ទថៃបង្ហោះដែលត្រូវបានចុះផ្សាយដោយកាសែតថៃ ជាការឆ្លុះបញ្ចាំងឲ្យឃើញថា ថៃកំពុងតែប្រើសង្រ្គាមចិត្តសាស្រ្តជាមួយកម្ពុជា ផ្ដោតលើការបំបាក់ទឹកចិត្តកងទ័ព និងបំបែកសាមគ្គីផ្ទៃក្នុងកម្ពុជា ដោយសារតែក្រោយសង្រ្គាម៥ថ្ងៃជាមួយកម្ពុជាថៃមើលឃើញថា ទឹកចិត្តកងទ័ពកម្ពុជា មានភាពខ្លាហ៊ានមោះមុតខ្លាំង ខណៈភាពសាមគ្គីផ្ទៃក្នុងប្រទេសវិញក៏កាន់តែរឹងមាំថែមទៀត មិនដូចថៃកាប់ចាក់ដណ្ដើមអំណាចគ្នានោះឡើយ។ សង្គ្រាមចិត្តសាស្ត្រគឺជាមធ្យោបាយយកឈ្នះសង្គ្រាមដោយមិនបាច់ប្រើអាវុធ។ សង្រ្គាមចិត្តសាស្ត្រគឺជាផ្នែកដ៏សំខាន់មួយនៃកិច្ចការនយោបាយ សេដ្ឋកិច្ច យោធា និងមនោគមន៍វិជ្ជា។ សង្គ្រាមចិត្តសាស្ត្រ គឺជាសង្គ្រាមយកឈ្នះចិត្ត។ សង្រ្គាមចិត្តសាស្ត្រកើតមានតាំងពីយូរលង់ណាស់មកហើយ។ ក្នុងក្បួនសឹក ស៊ុន ជឺ (ចិនបូរាណ) ចែងថា កំពូលយុទ្ធសាស្ត្រសង្គ្រាមគឺការយកឈ្នះសត្រូវដោយមិនបាច់ប្រយុទ្ធ។ ដូច្នេះប្រការសំខាន់បំផុតក្នុងសង្គ្រាមគឺការវាយប្រហារទៅលើយុទ្ធសាស្ត្ររបស់សត្រូវ។ ប្រការសំខាន់បន្ទាប់គឺរារាំងសម្ព័ន្ធមិត្តរបស់សត្រូវដោយមធ្យោបាយការទូត៕