
អ៊ុយក្រែន៖ អ៊ុយក្រែនរំពឹងថានឹងទទួលបានយន្តហោះចម្បាំងបន្ថែម ពីដៃគូបស្ចិមប្រទេសរបស់ខ្លួនក្នុងពេលអនាគតដ៏ខ្លីខាងមុខ រួមមាន៖ Swedish Gripens, French Mirages និងយន្តហោះ F-16 របស់អាមេរិក។ នេះជាការបង្ហាញពីដំណាក់កាលថ្មីមួយក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុង Kyiv ក្នុងការធ្វើទំនើបកម្មកងទ័ពអាកាសរបស់អ៊ុយក្រែន និងពង្រឹងសមត្ថភាពទប់ទល់នឹងឧត្តមភាពដែនអាកាសរបស់រុស្ស៊ី។
អនុរដ្ឋមន្ត្រីការពារជាតិ ឧត្តមសេនីយ៍ឯក Ivan Havryliuk បានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ BBC News បាននិយាយថា អ៊ុយក្រែនបានការត្រៀមរួចជាស្រេចដើម្បីទទួល យន្តហោះចម្បាំងថ្មី ប៉ុន្តែលោកបដិសេធមិនបង្ហាញព័ត៌មានលម្អិតជាក់លាក់ស្តីពីពេលវេលាដឹកជញ្ជូន ឬចំនួនយន្តហោះជាក់លាក់នោះទេ។ លោកឆ្លើយយ៉ាងខ្លីថា នៅពេលអ្នកឃើញនៅលើមេឃលើអ៊ុយក្រែន នោះអ្នកនឹងយល់ច្បាស់តែម្ដង ។
លោកបានតាមដានយ៉ាងយកចិត្តទុកដាក់ជាច្រើនខែមកហើយ ពីសក្តានុពលយន្តហោះចម្បាំង Gripen របស់ប្រទេសស៊ុយអែត អំពីការចែកចាយ ។ នៅដើមខែកញ្ញា រដ្ឋមន្ត្រីការពារជាតិស៊ុយអែត Pål Jonson បានប្រាប់ Breaking Defense ថាទីក្រុង Stockholm នៅតែ "បើកចំហសម្រាប់ការពិភាក្សា" អំពីការផ្តល់នូវកំណែអំពើរយន្តចំបាំង Gripen C/D សេរីចាស់ដល់អ៊ុយក្រែន។
គំនិតនៃការផ្គត់ផ្គង់ Gripensដល់អ៊ុយក្រែននេះត្រូវបានគាំទ្រដោយអ្នកតំណាងរបស់ក្រុមហ៊ុន Saab ដែលជាក្រុមហ៊ុនផលិតយន្តហោះរបស់ស៊ុយអែតផងដែរ។ ការធ្វើកំណែ យន្តហោះចម្បាំងរបស់ប្រទេសស៊ុយអែត C/D ដែលមិនមែនជាកំណែថ្មីបំផុតនៅក្នុងសារពើភ័ណ្ឌយន្តហោះចម្បាំងជំនាន់ទី៤ទេ ដែលមានសមត្ថភាពខ្ពស់ដែលបំពាក់សម្រាប់បេសកកម្ម ពីអាកាសទៅអាកាស និងពីអាកាសទៅដី។ យន្តហោះនេះត្រូវបានបំពាក់ដោយប្រព័ន្ធរ៉ាដាទំនើបចុងក្រោយ និងមានសមត្ថភាពធ្វើប្រតិបត្តិការវាស័ក្តិសមសម្រាប់ការប្រយុទ្ធរបស់អ៊ុយក្រែន។ យន្តហោះ F-16 ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុបនឹងផ្តល់នូវប្រព័ន្ធរ៉ាដាកម្រិតខ្ពស់ ការកំណត់គោលដៅច្បាស់លាស់ និងសមត្ថភាពភ្ជាប់ទំនាក់ទំនងលើសពីការមើលឃើញ ខណៈដែលយន្តហោះ Mirage របស់បារាំងនឹងបន្ថែមភាពបត់បែនពហុតួនាទីបន្ថែម។
មន្ត្រីអ៊ុយក្រែនបានជំទាស់ជាយូរមកហើយថា យន្តហោះចម្បាំងទំនើបមានសារៈសំខាន់ក្នុងការទប់ទល់នឹងការគ្រប់គ្រងលើអាកាសរបស់រុស្ស៊ី និងដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធស៊ីវិលពីការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក។ បច្ចុប្បន្ននេះ កម្លាំងទ័ពអាកាសរបស់អ៊ុយក្រែន ពឹងផ្អែកជាចម្បងលើយន្តហោះចម្បាំង MiG-29 និង Su-27 សម័យសូវៀត ដែលកាន់តែមានប្រៀបជាងដោយយន្តហោះចម្បាំងរុស្ស៊ីថ្មីៗ និងប្រព័ន្ធមីស៊ីលពីដីទៅអាកាស។

