
ថៃ៖ បន្ទាប់ពីពលរដ្ឋកម្ពុជាបានវិញត្រឡប់មកកម្ពុជាវិញ ក្រោយថៃបើកការបាញ់ប្រហារឈ្លានពានទឹកដីកម្ពុជា ធ្វើឲ្យថៃការខ្វះខាតកំលាំងពលកម្មក្នុងស្រុក ដោយនិយាយលួងលោមពលករខ្មែរមិនឲ្យវិញត្រឡប់មកកម្ពុជាវិញផងដែរ ។
នាយករដ្ឋមន្ត្រីថៃលោក Anutin បានអំពាវនាវនិងអនុញ្ញាតឱ្យជនភៀសខ្លួនមីយ៉ាន់ម៉ាមកធ្វើការក្នុងប្រទេសខ្លួន ដោយសំអាងលើហេតុផលមនុស្សធម៌ ប៉ុន្តែចរិកបែបឈ្នានីសរបស់ថៃមិនអាចកែបាននោះ ដោយនាយករដ្ឋមន្ត្រីថៃបោះសំដីឌឺដងបែបផ្លែផ្កាមកកម្ពុជាថា៖ ប្រទេសថៃនឹងមិនប្រឈមមុខនឹងការខ្វះខាតកម្លាំងពលកម្ម ដោយសារគ្មានពលករកម្ពុជានោះទេ។ នេះបើការចេញផ្សាយដោយការសែតថៃ The Nation យោងតាមសេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រីថៃ ដែលបានចូលជាធរមានកាលពីថ្ងៃពុធទី០១ តុលានេះ ដោយអនុញ្ញាតឱ្យជនភៀសខ្លួនមីយ៉ាន់ម៉ាចាកចេញពីជំរុំរបស់ពួកគេ និងធ្វើការជាកម្មករស្រុកថៃរហូតដល់មួយឆ្នាំ។
អ្វីដែលកាន់តែអស់សណើចនោះពេលលឺពាក្យលោក Anutin និយាយថាការអនុញាតឲ្យជនភៀសសឹកមីយ៉ាន់ម៉ាមកធ្វើការក្នុងប្រទេសថៃ ចំនុចសំខាន់របស់លោកចង់បង្ហាញឲ្យសហគមន៍អន្តរជាតិមើលឃើញថាថៃជាប្រទេសមានគុណធម៌ និងមនុស្សធម៌ចំពោះជនភៀសខ្លួន។
កាសែតថៃដ៏ដែលបន្តថាទោះបីជាលោក Anutin មិនបាននិយាយបញ្ចេញឈ្មោះប្រទេសកម្ពុជាដោយផ្ទាល់ក្ដី ប៉ុន្តែលោកបានបង្ហាញពីគោលនយោបាយថ្មីនេះ ដើម្បីជាការផ្ញើសារទៅកាន់ប្រទេសជិតខាងដែលមានបញ្ហាជាមួយរបស់ប្រទេសថៃនិងសង្កត់ធ្ងន់ថា កុំនឹកស្មានថាថៃនឹងខ្វះកម្លាំងពលកម្មឲ្យសោះ ថៃមិនខ្វះកម្មករនោះទេ»។
ស្របពេលដែលរដ្ឋាភិបាលកម្ពុជាបានជំរុញពលរដ្ឋរបស់ខ្លួនឱ្យត្រឡប់មកប្រទេសវិញ ដោយលើកឡើងពីឱកាសការងារច្រើននៅកម្ពុជាបន្ទាប់ពីមានភាពតានតឹងនៅតាមព្រំដែនជាមួយប្រទេសថៃ។



