
ត្រាត៖ មន្ត្រីទេសចរណ៍ក្នុងខេត្តត្រាត កំពុងអំពាវនាវឱ្យកងកម្លាំងសន្តិសុខថៃ លុបចោលការប្រកាសច្បាប់អាជ្ញាសឹកដ៏យូរលង់ បន្ទាប់ពីមានការរាយការណ៍ពីការធ្វើដំណើររបស់ជនជាតិអង់គ្លេស ដែលលើកឡើងពីវិធានការនេះ ជាហេតុធ្វើឲ្យតំបន់ទេសចរណ៍ខាងលើប្រឈមការខាតបង់ចំណូលប្រមាណ ២១ លានដុល្លារ (៧០០ បាត) ។
តាមការចេញផ្សាយពី Khaosod នៅថ្ងៃទី១៣ តុលា បានឲ្យដឹងថា វិបត្តិនេះបានកើតឡើងនៅពេលដែល អាជ្ញាធរទេសចរណ៍នៃការិយាល័យទីក្រុងឡុងដ៍របស់ប្រទេសថៃបានបញ្ជូនសំបុត្របន្តពីជនជាតិអង់គ្លេសម្នាក់ ដែលបានមកលេងខេត្តត្រាត ពន្យល់ពីរបៀបដែលមានការព្រមាន និងភាពតឹងទៅលើរូបគេ ក៏ដូចជាជនជាតិអង់គ្លេសផ្សេងទៀត។
ក្នុងសំបុត្រនោះ បានរៀបរាប់ពីផលវិបាក ដែលពលរដ្ឋអង់គ្លេស ត្រូវបានរារាំងមិនឲ្យធ្វើដំណើរកំសាន្តទាំងអស់ លើកលែងតែចាំបាច់ទៅកាន់តំបន់ត្រាតប៉ុណ្ណោះ។
អនុសេនីយ៍ទោ កោរ កុដ អូប៉ាស នាយកការិយាល័យ ត្រាត នៃ TAT បានទទួលស្គាល់បញ្ហានេះថា៖ «អ្វីដែលភ្ញៀវទេសចរបរទេស ជាពិសេសអ្នកមកពីអឺរ៉ុប នៅតែមានការព្រួយបារម្ភនោះគឺថា កងកម្លាំងសន្តិសុខថៃបានប្រកាសខេត្តត្រាតទាំងមូលជាតំបន់ច្បាប់អាជ្ញាសឹក។»
ក្នុងនោះ លោក Thawisak Wongwilas អនុប្រធានសមាគមធុរកិច្ចទេសចរណ៍ខេត្តត្រាត ក៏បានបញ្ជាក់ដែរថា ការកំណត់ច្បាប់អាជ្ញាសឹកនៅតែមានបញ្ហា។ បញ្ហាច្បាប់អាជ្ញាសឹក ត្រូវបានប្រកាសដោយកងកម្លាំងសន្តិសុខថៃគ្របដណ្តប់ទូទាំងខេត្ត ដែលជាក្តីកង្វល់សម្រាប់ភ្ញៀវទេសចរបរទេសខ្លាចគ្រោះថ្នាក់៕
