2025-10-17 12:09
7

ភ្នំពេញ៖  ធនាគាព្រីន៍នៅកម្ពុជា នៅថ្ងៃទី១៥ តុលា ២០២៥នេះ បានចេញសេចក្ដីប្រកាសព័ត៌មានចេញមុខអះអាង ឆ្លើយតបនិងចំណាត់ការរបស់សហរដ្ឋអាមេរិក និងអង់គ្លេស បានបង្កកទ្រព្យសម្បត្តិរបស់លោក Chen Zhi ដែលជាប្រធានក្រុមហ៊ុន Prince Holding Group គឺមិនបានការប៉ះពាល់ប្រតិបត្តិការរបស់ធនាគាព្រីន៍នៅកម្ពុជាឡើយ ។ ធនាគារព្រីន៍បានបញ្ជាក់អះអាងទៀតថា ធនាគារនៅតែបន្តប្រតិបត្តិការយ៉ាងឯករាជ្យ ស្របច្បាប់ និងមានអាជ្ញាប័ណ្ណពេញលេញជាធនាគារពាណិជ្ជក្រោមការត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជា (NBC)។ ក្នុងសេចក្ដីប្រកាសដ៏ដែលបានបន្តថា ធនាគារ ព្រីនស៍ បន្តដំណើរការជាធម្មតា ស្របតាមច្បាប់ និងបទប្បញ្ញត្តិរបស់ព្រះរាជាណាចក្រកម្ពុជា។ សកម្មភាពរបស់ ការិយាល័យគ្រប់គ្រងទ្រព្យសកម្មបរទេស នៃក្រសួងរតនាគារសហរដ្ឋអាមេរិក (OFAC) នឹងមិនប៉ះពាល់ដល់សមត្ថភាព និងប្រតិបត្តិការរបស់ធនាគារនៅកម្ពុជាឡើយ។ដោយឡែកដៃគូអាជីវកម្មអន្តរជាតិមួយចំនួន អាចនិងត្រូវរងផលប៉ះពាល់មួយចំនួនក្នុងពេលនេះ ដៃគូអាជីវកម្មអន្តរជាតិ ឬក្នុងតំបន់មួយចំនួនអាចត្រូវបានតម្រូវឱ្យអនុវត្តតាមការណែនាំរបស់ការិយាល័យគ្រប់គ្រងទ្រព្យសកម្មបរទេស នៃក្រសួងរតនាគារសហរដ្ឋអាមេរិក (OFAC) ដែលអាចបណ្តាលឱ្យមានការពន្យារពេល ឬការកែតម្រូវក្នុងសេវាធនាគារឆ្លងដែនជាក់លាក់ ឬអ្នកឆ្លើយឆ្លងព័ត៌មាន។ ធនាគារព្រីនស៍ អះអាងសារជាថ្មី  នូវការប្តេជ្ញារក្សាភាពស្មោះត្រង់ ស្ថិរភាពហិរញ្ញវត្ថុ និងការពារសិទិ្ធប្រយោជន៍អតិថិជនគ្រប់រូប។ បន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីធានាថាប្រតិបត្តិការរបស់ខ្លួន អនុលោមតាមច្បាប់យ៉ាងពេញលេញ និងមានតម្លាភាពគ្រប់ដំណាក់កាល។ សូមបញ្ជាក់ថាលោក Chen Zhi ប្រធានក្រុមហ៊ុន Prince Holding Group ត្រូវបានអាមេរិចនិងអង់គ្លេស ដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរដោយចោទប្រកាន់ពីបទធ្វើប្រតិបត្តិការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត ការសម្អាតប្រាក់   ការជួញដូរមនុស្ស និងគំរាមកំហែងធ្វើទារុណកម្មបុគ្គលិក បង្ខំឱ្យធ្វើការឆបោកតាមអ៊ីនធឺណិតអនុវត្តគម្រោងក្លែងបន្លំឆ្លងប្រទេស នៅទូទាំងអាស៊ីអាគ្នេយ៍ក្នុងនោះរួមទាំងកម្ពុជាផងដែរ។

ក្នុងនោះទ្រព្យសម្បត្តិរបស់លោក Chen Zhi ត្រូវបានបង្កករួមមាន៖  សហរដ្ឋអាមេរិកបង្កករូបបិយប័ណ្ឌគ្រីបតូតម្លៃ១៥ពាន់លានដុល្លារអាមេរិក និងអង់គ្លេសរឹបអូសទ្រព្យសម្បត្តិតម្លៃ១៧៦ លានដុល្លារ ។ លោក Chen Zhi  Chen កើតក្នុងប្រទេសចិន អាយុ38ឆ្នាំ ហើយក៏ជាមហាសេដ្ឋីដែលមានទ្រព្យសម្បិត្តយ៉ាងមហាសាលមានសញ្ជាតិ ៖ អង់គ្លេស និងកម្ពុជា។ 

លោក ទូច សុឃៈ បានថ្លែងប្រាប់ព័ត៌មានក្នុងស្រុកថា៖ លោក ចេន ហ្ស៊ី បានទទួលសញ្ជាតិកម្ពុជា និងបើកក្រុមហ៊ុនស្របតាមតាមច្បាប់កម្ពុជា ហើយចំពោះការចោទលោក ចេន ហ្ស៊ី ពីសំណាក់អាមេរិច និងអង់គ្លេស លោកបញ្ជាក់ថាលោកមិនទាន់អាចវាយតម្លៃ និងចោទប្រកាន់យ៉ាងណានោះទេ  ដោយលោកជឿជាក់ថាអាមេរិចនិងអង់គ្លេស មានភ័ស្តតាងគ្រប់គ្រាន់សំរាប់ដាក់បន្ទុក ហើយកម្ពុជានិងសហការតាមទិដ្ឋភាពច្បាប់ កម្ពុជាមិនការពារបុគ្គលល្មើសច្បាប់នោះឡើយ  សំរាប់កម្ពុជាគឺសហការណ៍ជួយបណ្ដាប្រទេសទាំងអស់លើពិភពលោកដើម្បីបង្កា និងបង្រ្កាបបទល្មើសជាប់ជាប្រចាំ។  ហើយបណ្ដាញឧក្រិដ្ឋជនកើតចេញពីប្រទេសជឿនលឿនផ្នែកបច្ចេកវិទ្យា ចំណែកកម្ពុជាកំពុងតែរត់ប្រណាំងនិងបច្ចេកវិទ្យាជឿនលឿន ហើយអាចនិយាយបានថាប្រទេសកម្ពុជាជាប្រទេសរងគ្រោះនៃឧក្រិដ្ឋកម្មអនឡាយ កើតចេញពីប្រទេសជឿនលឿនផ្នែកបច្ចេកវិទ្យានេះឯង។