2025-10-17 15:48
8

ឥណ្ឌូណេស៊ី៖  ឥណ្ឌូណេស៊ីបានធ្វើកិច្ចព្រមព្រៀងទិញយន្តហោះចម្បាំង J-10C របស់ចិនចំនួន ៤២ គ្រឿង ដែលមានតម្លៃជាង ៩ ពាន់លានដុល្លារ ដែលជាការកត់សម្គាល់ថាបញ្ជាការទិញយន្តហោះចម្បាំងនេះមិនមែនសំខាន់តែលោកខាងលិចនោះទេ  របស់ប្រទេសនេះបើយោងតាមមន្ត្រីការពារជាតិកំពូលនៅទីក្រុងហ្សាកាតា។

រដ្ឋមន្ត្រីការពារជាតិ Sjafrie Sjamsoeddin កាលពីថ្ងៃពុធ បានបញ្ជាក់ពីការផ្លាស់ប្តូរនេះ ថា យន្តហោះដែលផលិតដោយក្រុមហ៊ុន Chengdu Aerospace Corporation របស់ប្រទេសចិន នឹងមានវត្តមានហោះហើរលើទីក្រុងហ្សាកាតាក្នុងពេលឆាប់ៗនេះ ប៉ុន្តែលោកបដិសេធមិនបង្ហាញព័ត៌មានលម្អិតអំពីប្រតិបត្តិការ ឬការចែកចាយបន្ថែមទៀត។
សកម្មភាពនេះជាការបង្ហាញឲ្យឃើញពីការចាកចេញរបស់ប្រទេសឥណ្ឌូណេស៊ី ព្រោះកន្លងមកប្រទេសនេះត្រូវបានផ្គត់ផ្គង់ផ្តាច់មុខនូវយន្តហោះចម្បាំងពីសហរដ្ឋអាមេរិក រុស្ស៊ី និងអឺរ៉ុប។ កិច្ចព្រមព្រៀងទិញ J-10C ជាដំបូងរបស់ទីក្រុងហ្សាការតា ជាមួយក្រុមហ៊ុនផលិតសព្វាវុធរបស់ចិននេះ ជាសក្តានុពលក្នុងការកែទម្រង់ការពារជាតិប្រទេសឥណ្ឌូនេស៊ី ចំពេលមានសក្ដានុពលថាមពលក្នុងតំបន់កាន់តែទូលំទូលាយ។

អ្នកនាំពាក្យក្រសួងការពារជាតិ ឧត្តមសេនីយ៍ត្រី Frega Wenas  បានបង្ហាញជាសាធារណៈជាលើកដំបូងកាលពីខែមុន ក្នុងការសម្រេចចិត្តបញ្ជាទិញយន្តហោះ J-10C របស់ចិន។ អ្នកវិភាគការពារជាតិក្នុងតំបន់បានកត់សម្គាល់ថា៖ កងកម្លាំងអាកាសឥណ្ឌូនេស៊ី កំពុងបន្តពង្រឹងសមត្ថភាពដ៏ទំនើបរបស់ខ្លួន ដើម្បីឆ្លើយតបនឹងគោលដៅរយៈពេលវែងនៃយុទ្ធសាស្ត្រការពារជាតិ និងការរក្សាសុវត្ថិភាពដែនអាកាស។ នៅក្នុងបរិបទនេះ កងកម្លាំងអាកាសកំពុងវាយតម្លៃយន្តហោះចម្បាំងជាច្រើនប្រភេទ ដើម្បីជ្រើសរើសប្រព័ន្ធដែលឆបគ្នាជាមួយតម្រូវការបច្ចេកវិជ្ជាថ្មីៗ និងស្ថានភាពភូមិសាស្ត្រនយោបាយនាពេលបច្ចុប្បន្ន។  កងនាវាឥណ្ឌូណេស៊ីបច្ចុប្បន្ននេះ រួមមានយន្តហោះចម្បាំង F-16 ដែលផលិតដោយសហរដ្ឋអាមេរិក យន្តហោះ Rafales របស់រុស្ស៊ី យន្តហោះ Su-27 និង Su-30 របស់រុស្ស៊ី និងយន្តហោះចម្បាំង Hawk របស់អង់គ្លេស ប៉ុន្តែគ្រឿងសព្វាវុធម៉ូដែលទាំងនេះ ងាយទទួលការគំរាមកំហែងពីគ្រឿងសព្វាវុធម៉ូដែលក្រោយៗបានយ៉ាងងាយ។

J-10 មានបំពាក់នូវបច្ចេកវិទ្យាមួយចំនួន ជាមួយនឹងការធ្វើកំណែដំបូងនៃយន្តហោះចម្បាំងដែលប្រើរ៉ាដាគ្រប់គ្រងការបាញ់ប្រហារប្រភេទ1473 ។ យន្តហោះនេះអាចផ្ទុកអាវុធពីអាកាសទៅដី និងប្រឆាំងនាវាដោយភ្ជាប់ជាមួយឧបករណ៍កំណត់គោលដៅ ដូចជាគ្រាប់បែកកំណត់ភាពជាក់លាក់ LS-500Jផងដែរ ។