2025-10-17 17:24
18

ថៃ៖ គួររម្លឹកដែរថា កាលពីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១តុលា ថៃបានដាក់ធុងបាស់ធំៗ ចាក់សំឡេងខ្មោច សំឡេងឆ្កែព្រុស យ៉ាងឮ រំខានប្រជាជនកម្ពុជាមិនឱ្យសម្រាកបាន ហើយបន្តចាក់សំឡេងនេះអស់៤យប់ជាប់គ្នា។ ផ្អាកបានប៉ុន្មានថៃ ឥឡូវថៃ ត្រឡប់មកធ្វើសកម្មភាពគួរឱ្យស្អប់ខ្ពើមនេះឡើងវិញ ដោយមិនចេះខ្មាសអៀនអ្នកណាទាំងអស់ ទោះជាដឹងឮដល់អន្តរជាតិក៏ដោយ។ កម្ពុជា ចាត់ទុកទង្វើនេះ ថាជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិមនុស្ស និងសិទ្ធិទទួលទានដំណេក ដែលមានចែងក្នុងច្បាប់អន្តរជាតិ។

ជាថ្មីម្ដងទៀត ថៃ បានបង្ហោះរូបរថយន្តដឹកមេក្រូ និងរថយន្តដឹកឧបករណ៍បំពងសំឡេងប្រមាណ ៣០ គ្រឿង ដោយសរសេរថាចាប់ពីថ្ងៃទី១៧ ដល់ទី១៩ ខែតុលា ឆ្នាំ២០២៥នេះ ថៃនឹងចាប់ផ្តើមចាក់សំឡេងបែរទៅភូមិកម្ពុជាទាំងនេះ ទៅតែម្តងរួមមាន ភូមិព្រៃចាន់ និងភូមិជោគជ័យរបស់កម្ពុជា ដើម្បីចាក់សំឡេងតម្លង់ប្រជាជនកម្ពុជា ពិសេសក្មេងៗ មិនអាចឱ្យសម្រាកបាននៅពេលយប់ៗ។ នេះបើយោងតាមការចេញផ្សាយពីកាសែត Khaosod របស់ថៃ ៕