
ថៃ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ នាយឧត្តមសេនីយ៍ Natthaphon Narkphanit នៅថ្ងៃអង្គារ នេះ បានចេញឱសានវាទដល់កម្ពុជា៖ ប្រសិនបើកិច្ចប្រជុំ GBC-JBC មិនជោគជ័យ នាយករដ្ឋមន្ត្រីថៃ នឹងមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទេ។
តាមាករចេញផ្សាយដោយ Khaosod នៅថ្ងៃទី២១ តុលា នេះបានឲ្យដឹងថា នាយឧត្តមសេនីយ៍ខាងលើ ព្រមានកម្ពុជាយ៉ាងក្អែងក្អាងថា នឹងមិនមានកិច្ចប្រជុំទៀតទេ ដើម្បីកុំឲ្យខ្ជះខ្ជាយលុយអ្នកបង់ពន្ធ ហើយអ្វីក៏ដោយក៏អាចកើតឡើងបានដែរ៕