បងប្អូនប្រិយមិត្តច្បាស់ជាធ្លាប់ឮហើយថាកុំអួតត្រីបាឡែន។មានតម្លៃថ្លៃ។ខ្លាំងលើសពីការស្មាននេះបើយោងតាមសារព័ត៌មានមួយចំនួនមិនថាក្នុងស្រុកឬក្រៅស្រុក។ដែលបានចុះផ្សាយពីកុំអួតទៅបាឡែនខាងលើនេះ។
ហើយថ្មីៗនេះនៅប្រទេសកម្ពុជារបស់យើង។នៅខេត្តព្រះសីហនុ។ត្រង់ចំណុចថ្មដើមឈើចាំស្នេហ៍ ត្រូវបានបងប្រុសម្នាក់ប្រទះឃើញកុំអួតត្រីបាឡែននេះមួយដុំផងដែរដែលមានទម្ងន់ជិត 3 គីឡូក្រាម។
លោក(ឡីប្រុស)បុរសសំណាងអាយុ32ឆ្នាំ មានស្រុកកំណើតខេត្តព្រះសីហនុ។បានទៅលេងនៅមាត់សមុទ្រ ពេលនោះលោកកំពុងដើរនៅមាត់ឆ្នេរក៏ប្រទះឃើញសត្វកំពុងតែខាំហែកស៊ីកុំអួតត្រីបាឡែននេះ។ ភ្លាមនោះលោកក៏បានស្ទុះទៅរើសយកមកពិនិត្យ រួចក៏ដឹងថានេះជាកុំអួតត្រីបាឡែនដែលមានតម្លៃថ្លៃបំផុត
លោកបង្ហើបពីមូលហេតុដែលលោកស្គាល់របស់នេះថាជាកំអួតត្រីបាឡែននោះគឺដោយសារក្រោយពីលោករើសបាន លោកបានបង្ហោះដុំនេះហើយក៏មានអ្នកទាក់ទងមកសុំកាត់យកទៅពិសោធន៍ ទើបដឹងច្បាស់ថានេះពិតជាកុំអួតត្រីបាឡែនពិតប្រាកដមែន។
យោងតាមប្រភពផ្សារព័ត៌មានក្នុងស្រុកនិងក្រៅស្រុកកន្លងមក កុំអួតត្រីបាឡែននេះគឺត្រូវបានក្រុមហ៊ុនល្បីៗ គេយកទៅធ្វើជាមេទឹកអប់នឹងធ្វើអ្វីផ្សេង លក់ក្នុងតម្លៃថ្លៃបំផុតនៅក្នុងពិភពលោក។
លោកឡីប្រុសសូមសំណូមពរបងប្អូនមហាជនជួយស៊ែរព័ត៌មាននេះ ដើម្បីឱ្យក្រុមហ៊ុនអ្នកដែលត្រូវការទិញកុំអួតត្រីបាឡែនជួយទាក់ទងមកលោក។ ដើម្បីឲ្យលោកបានផ្លាស់ប្ដូរខ្សែជីវិតជីវភាពក្រោយរើសបានកុំអួតត្រីបាឡែននេះផង។
តាមរយៈលេខទូរសព្ទ
088 700 2303
070 412 729
សូមអរគុណ